ក្លឹបមេឃខៀវ Manchester City ទើបប្រកាសជាផ្លូវការអំពីការទិញបានខ្សែការពាររបស់ក្លឹបBournemouth ដែលទើបត្រូវបានគេកាត់ចោលពី Premier League ក្នុងតម្លៃខ្លួនប្រមាណ៤០ លានផោន។
ការប្រកាសនេះជាការប្រកាសពីការទិញចូលកីឡាករលើកទី២ហើយ ក្នុងទីផ្សារដោះដូរកីឡាករនេះ ដោយកាលពីប៉ុន្មានថ្ងៃមុន Man City ទើបតែទិញបាន Ferran Torres ពី Valencia ដែរ។ ទោះជាយ៉ាងណា ការមកដល់របស់ Nathan Ake នេះបានបង្កើតជាចំងល់ដល់អនាគតរបស់ Jone Stone និង Otamendi ដែលពួកគេក៏មានព័ត៌មានជាច្រើនផ្សាយថា ពួកគេអាចនឹងចាកចេញពី Ethihad ក្នុងរដូវកាលក្រោយ។
គួរបញ្ជាក់ផងដែរថា Ake អាយុ ២៥ឆ្នាំលេងបាន ១២១ ប្រកួតអោយ Bournemouthបន្ទាប់ពីបានប្តូរចេញពី Chelsea ក្នុងឆ្នាំ២០១៦ និងលេងអោយជម្រើសជាតិហូឡង់បាន១៣ ប្រកួត។
ប្រភព៖ ESPN