មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកងរាជអាវុធហត្ថស្រុកអង្គរធំ បានឃាត់ខ្លួនជន២នាក់ដែលជាអ្នកបើកបរគ្រឿងចក្រឈូសឆាយដីព្រៃដោយខុសច្បាប់នៅស្រុកអង្គរធំ ។
ជនទាំង២នាក់ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ។ រីឯវត្ថុតាងគ្រឿងចក្រ យកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំ ។
បន្ថែមពីការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានរឹបអូសត្រាក់ទរ័១គ្រឿង និងអេស្កាវ៉ាទ័រ១ គ្រឿងផងដែរ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា ជនទាំង២នាក់នេះបានយកគ្រឿងចក្រទៅលួចឈូសឆាយទន្ទ្រានដីព្រៃ ដើម្បីហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ៕ដោយ៖ត្នោត