Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណី​សង្ស័យ​ជំងឺ​​ឈី​កកើនឡើងកាន់តែច្រើនដល់​១៥​ខេត្ត​ហើយ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា

ស្ថានភាព​ពី​ជំងឺ​គ្រុន​ឈី​ក ក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​របស់​យើង រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែសីហា​នេះ។

តាម​របាយការណ៍​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ នៃ​ក្រសួងសុខាភិបាល​នេះ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​ទូ​ទាំង​ប្រទេស គឺ​មានការ​កើនឡើង ១០២០​ករណី​សង្ស័យ​ឡើង​ដល់​១៧០០ ករណី​សង្ស័យ ដែល​កើត​មាន​ឡើង​លើ​ខេត្ត​ចំនួន​១៥ ដែល​លើក​មុន​មាន​តែ​១២​ខេត្ត ក្រោយមក​មាន​៣​ខេត្ត​ទៀត គឺ​ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្តកណ្តាល ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា សូម​បងប្អូន​ត្រូវ​ប្រមូល​សំបក​ដប កំប៉ុង និង​កង់​ឡាន ទុកដាក់​ឲ្យ​បាន​ល្អ ចៀសវៀង​កុំ​ឲ្យ​កើតជា​ដង្កូវទឹក នាំ​ឲ្យ​មាន​មូស​ខ្លា​កកើត ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ដែល​អាច​ដក់​ទឹក ចំពោះ​ពាងទឹក និង​អាង​ទឹក គឺ​ត្រូវ​ដាក់​អា​បែ​ត និង​លុប​បំបាត់​នៅ​សំបក​កង់ ឬ​ក៏​ចាន ឆ្នាំង ដែល​ដាក់​ឲ្យ​សត្វ​ផឹក ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ក៏បាន​បន្ត​ថា ចៀសវៀង​យ៉ាងណា​កុំ​ធ្វើ​ឲ្យ​មាន​មូស​ខាំ​ឲ្យ​សោះ ជា​ពិសេស​មូស​វា​អាច​ខាំ​យើង​នៅ​ពេល​ថ្ងៃ បើ​មាន​មុង​ច្រ​លក់​ថ្នាំ សូម​ប្រើ​មុង​នោះ ជា​ជាង​ឲ្យ​មូស​ខាំ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9560508