ជំហានត្រូវដើរដើម្បីត្រៀមខ្លួនសម្រាប់ធ្វើជាអ្នកដឹកនាំអាជីវកម្ម និងការងារនៅថ្ងៃអនាគត
ក្រៅពីជីវភាពរស់នៅប្រចាំថ្ងៃហើយ កូវីដ ១៩ ក៏បានផ្លាស់ប្តូរភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម និងក្នុងការងារផងដែរ ។ ការដឹកនាំមនុស្សក្នុងកំឡុងពេលនេះមិនងាយស្រួលទេព្រោះការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះអាចប៉ះពាល់ដល់ការរំពឹងទុករបស់មនុស្សសម្រាប់ថ្ងៃអនាគត និងកាត់បន្ថយសមត្ថភាពក្នុងការទទួលយកព័ត៌មានជាដើម ។
អ្នកដែលមានក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំទាំងក្នុងការងារ និងអាជីវកម្មត្រូវតែយកពេលនេះដើម្បីគិត និងរៀបចំផែនការដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចបានគោលដៅនេះនៅថ្ងៃអនាគត ។ ខាងក្រោមគឺជាជំហានងាយៗក្នុងការធ្វើដូច្នេះ ៖
១. បង្ហាញវត្តមាន
អ្នកដឹកនាំតែងតែចេញមុខពេលដែលមនុស្សជួបនឹងបញ្ហាហើយពួកគេគិតថាពួកគេមិនមានផ្លូវចេញ ។ ពួកគេជាមនុស្សដែលចេញមុខដឹកនាំក្រុមទោះជាបរិស្ថានជុំវិញពោរពេញទៅដោយភាពមិនប្រាកដប្រជា និងបញ្ហាជាច្រើនពិតមែនក្តី ។
២. ទុកមនុស្សជាធំ
សុវត្ថិភាព និងសុខភាពរបស់មនុស្សជុំវិញខ្លួនអ្នកគួរតែមានសារៈសំខាន់ជាងគេ ។ ពេលដែលសុខភាពរបស់មនុស្សម្នាក់ត្រូវបានប៉ះពាល់ហើយ ពួកគេក៏បាត់បង់សមត្ថភាពក្នុងការធ្វើការដែរ ។ លើសពីនេះទៅទៀត ការទុកមនុស្សជាធំអាចបង្កើតនូវតម្លៃ និងឥទ្ធិពលធំមួយដែលអាចនាំយកអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ឬក្រុមហ៊ុននៅថ្ងៃអនាគត ។
៣. ចៀសវាងឥទ្ធិពលអវិជ្ជមាន
ពេលដែលមនុស្សមានការស្ត្រេសច្រើន ពួកគេងាយនឹងធ្លាក់ខ្លួនក្នុងការគិតតែឃើញរឿងអវិជ្ជមានដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តសំខាន់ៗរបស់អ្នក ។ អ្នកអាចចៀសវាងបញ្ហានេះបានដោយព្យាយាមគិតគូរមួយៗ វិភាគមើលការជោគជ័យពីមុនរបស់អ្នក និងយកគំនិតអវិជ្ជមានជាកត្តាជំរុញទឹកចិត្តវិញ ។
៤. ភាពរហ័សរហួន
ក្នុងពេលដែលមានភាពមិនប្រាកដប្រជាច្រើន ល្បឿនមានសារៈសំខាន់ជាងភាពល្អឥតខ្ចោះ។ អ្នកដឹកនាំដែលបានត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតអាចធ្វើការសម្រេចចិត្ត និងសម្របខ្លួនទៅតាមការផ្លាស់ប្តូរផ្សេងៗបានលឿន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព