Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤ យុទ្ធសាស្ត្រ​គ្រប់គ្រង​លុយ​ដូច​មហាសេដ្ឋី !

លុយ​ដែល​អ្នក​រកបាន​ប៉ុន្មាន​មិន​សំខាន់​ទេ ព្រោះ​វា​មិន​ដែល​គ្រប់គ្រាន់​ទេ​សម្រាប់​មនុស្ស ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ការ​គ្រប់គ្រង​លុយ​របស់​អ្នក​ព្រោះ​មិន​ថា​អ្នករក​លុយ​បាន​ប៉ុន្មាន ប្រសិនបើ​អ្នកគ្រប់គ្រង​វា​មិន​បាន​ល្អ អ្នក​នឹង​ខ្ជះខ្ជាយ​វា​ក្នុង​មួយ​ពព្រិច​ផ្នែក ។ ខាងក្រោម គឺជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​លុយ​របស់​មហាសេដ្ឋី​ដែល​បាន​ចែករំលែក​ដោយ​អ្នកស្រី វេន​ឌី បាលី​ន (Wendy Barlin) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ About Profit ។

១. បង្កើត​គោលដៅ​ច្បាស់លាស់

សម្រាប់​មនុស្ស​មួយ​ចំនួន លុយ​គឺ​ពាក់ព័ន្ធ​នឹង​សម្ភារៈ​ដែល​ខ្លួន​មាន ។ ពេល​ដែល​ពួក​គេ​រក​លុយ​បាន​ច្រើន ពួក​គេ​យក​វា​ទៅ​ទិញ​រថយន្ត​ថ្មី ផ្ទះ​កាន់តែ​ធំ និង​វិស្សមកាល​កាន់តែ​យូរ​ជាដើម ។ សម្រាប់​មនុស្ស​ផ្សេង​ទៀត លុយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ ជម្រើស និង​ឯករាជ្យ​ភាព ។

អ្នក​ត្រូវ​តែ​សម្រេច​ដោយ​ខ្លួនឯង​ថា លុយ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​សម្រាប់​អ្នក ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​លុយ​របស់​អ្នក​ដែរ ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​ចង់​ឲ្យ​លុយ​ធ្វើ​អ្វី​ដើម្បី​អ្នក ។

២. កំណត់​ថ្ងៃ​សម្រាប់​ពិនិត្យ​ការ​ចាយវាយ

អ្នក​អាច​ជ្រើសរើស​ថ្ងៃ​ណាមួយ​សម្រាប់​ជា​ថ្ងៃ​ដែល​អ្នក​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ចាយវាយ​របស់​អ្នក​ក្នុង​ស​ប្តា​ហ៍​នោះ ។ វា​ជា​ពេល​ដែល​អ្នក​អាច​តាមដាន​នូវ​ប្រាក់​ចំណូល និង​ការ​ចាយវាយ​ដើម្បី​ឲ្យ​អ្នកដឹង​ថា​អ្នកមាន​ខ្ចះ​ខ្ជាយ​លើ​អ្វី​ដែរ ឬទេ ។

៣. គ្រប់គ្រង​លុយ​ដោយ​ត្រឹមត្រូវ

ការ​រក​លុយ​បាន​កាន់តែ​ច្រើន​មិន​ប្រាកដ​ថា អ្នក​ត្រូវ​ចាយវាយ​កាន់តែ​ច្រើន​ដែរ​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​រៀន​បែងចែក​លុយ​ទៅ​វិញ​ដូច​ជា​បង្កើត​គណនី​សម្រាប់​សន្សំ និង​សម្រាប់​ចាយវាយ​ដាច់​ដោយឡែក​ដើម្បី​ធានា​ថា​អ្នក​មិន​ចាយវាយ​លើស​ពី​ការ​កំណត់​របស់​អ្នក ។

៤. បង្កើត​ក្រុម​ជំនួយ

ជាក់ស្តែង អ្នកមាន​មិន​ចាំបាច់​គ្រប់គ្រង​លុយ​ដោយ​ខ្លួនឯង​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​អាច​ជួល​អ្នក​ជំនា ញ​មក​ចាត់ចែង​កិច្ចការ​ទាំងនេះ​ហើយ​ពួក​គេ​បាន​យ៉ាង​ងាយស្រួល ។ តែ​អ្នក​ក៏​អាច​មាន​ក្រុម​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែរ ដោយ​ពឹងផ្អែក​លើ​ឪពុក​ម្តាយ ឬ​សមាជិក​ក្នុង​គ្រួសារ​ដែល​អ្នក​ជឿ​ទុកចិត្ត​និង​មានបទពិសោធន៍​ច្រើន​ជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9560467