Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះមានជាសះស្បេីយ​ ៨នាក់​ ហើយពុំមានរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​

សេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ៖

ថ្ងៃនេះមានជាសះស្បេីយ​ ៨នាក់​ និងយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​ ។

គិតត្រឹម ០៧:៣០​ ព្រឹក​ ថ្ងៃទី ៦ សីហា ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ ដូច្នេះចំនួនសរុប​នៃអ្នកជំងឺកូវីដ-១៩គឺមានចំនួន ២៤៣នាក់ ដដែល​ រីឯអ្នកជាសះស្បេីយថ្មីបានកើនឡើងចំនួន​ ៨នាក់​ (ជនជាតិខ្មែរ​៥នាក់​ ជនជាតិ​ឥណ្ឌូនេស៊ី១នាក់​ ជនជាតិ​ឥណ្ឌា​១នាក់និងជនជាតិអាមេរិក១នាក់) ដូច្នេះចំនួនអ្នកសំរាកនៅពេទ្យ​សល់ ៣៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #២១០នាក់​ និង #ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 68518 ស្មេីនឹង​ 4127 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

http://covid19-map.cdcmoh.gov.kh

from: https://tnaot.com/km/m/detail/article/9560349