Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូរសព្ទ Samsung Galaxy A51 5G នឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ សីហា ខាងមុខនេះ

ក្រុមហ៊ុន Samsung កំពុងធ្វើឱ្យប្រព័ន្ធ 5G កាន់តែងាយស្រួលសម្រាប់ប្រជាជននៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមចេញលក់នៅសប្តាហ៍នេះនូវទូរសព្ទម៉ូឌែល Galaxy A51 5G ។

ទូរសព្ទនេះនឹងទៅដល់ក្រុមហ៊ុន T-Mobile និង Samsung.com នៅថ្ងៃទី៧ ខែសីហា ក្នុងតម្លៃ 499,99 ដុល្លារ ។ រីឯទូរសព្ទស៊េរី Galaxy A51 5G UW នឹងមានលក់នៅតាមប្រព័ន្ធ Verizon នៅថ្ងៃទី១៣ ខែសីហានេះ។ 

ទូរសព្ទ A51 5G មានអេក្រង់លាតទំហំ 6,5 inch ប្រភេទ Super AMOLED ដែលមានកាមេរ៉ាខាងមុខទំហំ 32 MP, អង្គផ្ទុកទិន្នន័យទំហំ 128 GB, RAM ទំហំ 6 ឬ 8 GB និងមានបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ ទំហំ 48 MP ។ ទូរសព្ទនេះផងដែរ ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយបន្ទះឈីបប្រភេទ Exynos 980 និងថាមពលថ្ម 4,500 mAh ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយប្រព័ន្ធ One UI 2 ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9558071