Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Domain“corp.com” ដែលល្បីថាជា Domain គ្រោះថ្នាក់បំផុតត្រូវបាន Microsoft ទិញយកទុកសម្រាប់តតាំងជាមួយនឹងការវាយប្រហាររបស់ពួក Hacker

អ្នកកាន់ប្លក់ KrebsOnSecurity បាននិយាយថាលោក Michael O’Connor បានសម្រេចលក់ដេញថ្លៃ Domain name“corp.com” ជាសាធារណៈក្នុងតម្លៃ១ លាន៧សែនដុល្លារ ក្រោយមកត្រូវបាន Microsoft ទិញយក ប៉ុន្ដែគេមិនបានដឹកអំពីតម្លៃដេញថ្លៃសម្រេចលក់ឲ្យក្រុមហ៊ុន Microsoftនោះទេ។

លោក Michael O’Connor បានឲ្យដឹងថា កាល២៦ឆ្នាំមុនបានទិញ“corp.com”ហើយលោកសង្ឃឹមថាថ្ងៃណាមួយ Microsoft នឹងទិញបន្ដពីលោក។

ព្រោះថាសព្វថ្ងៃមាន Windows PC រាប់សិបម៉ឺនគ្រឿងចេះតែចែករំលែកទិន្នន័យ Sensitive Information ជាមួយនឹង“corp.com” ឥតឈប់ឈរ។

ដូច្នេះហើយបានជា Domain name“corp.com”ត្រូវបានគេចាត់ទុកថាជា Domain name ដ៏គ្រោះថ្នាក់មួយ ហើយតែងតែត្រូវបានជនឧក្រិដ្ឋប្រើវិធី“ឈ្មោះ Domain ជាន់គ្នា”ដើម្បីយកសិទ្ធិប្រើប្រាស់ Domain“corp.com”នេះ។

ឆ្លងកាត់ការពិសោធន៍ជាច្រើនឆ្នាំបានឲ្យដឹងថា អ្នកដែលទទួលសិទ្ធិគ្រប់គ្រង Domain name នេះអាចទាញយកលេខកូដសម្ងាត់ពីកុំព្យូទ័រទូទាំងពិភពលោករាប់ម៉ឺនគ្រឿង ដែលទាំងនោះរួមមានលេខសម្ងាត់ Email និងទិន្នន័យផ្សេងៗសំខាន់ៗជាច្រើនទៀត។

តាមពិតបញ្ហានេះកើតឡើងនៅពេលដែល Admin បានកំណត់ Windows តាំងពីដំបូងឲ្យពេលដែល Active Directory គឺត្រូវទទួលយក“corp”ធ្វើជា Domain name ផ្នែកផ្ទៃក្នុង ហើយការប្រើប្រាស់ Domain name ដែលមិនមែនជារបស់ក្រុមហ៊ុនគឺជាទង្វើដែលគ្រោះថ្នាក់បំផុត ព្រោះពេលដែលបុគ្គលិកឲ្យ“corp”ធ្វើជា Active Directory នោះនឹងងាយបែកធ្លាយទិន្នន័យសម្ងាត់ទៅកាន់កន្លែងដែលវាមិនត្រូវទៅ ឧទាហរណ៍៖“corp.com”ជាដើម។

ក្រោយពេលទិញ Domain name នេះហើយ ខាង Microsoft បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរបញ្ជាក់ពីទង្វើមួយនេះថា ការទិញ“corp.com”គ្រាន់តែជាការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ និងការពារសុវត្ថិភាពរបស់ប្រព័ន្ធដំណើរការតែប៉ុណ្ណោះ។

Microsoft បានផ្ដាំទៅកាន់អតិថិជនទាំងអស់ឲ្យគោរពទំលាប់សុវត្ថិភាពក្នុងការរៀបចំ Internal domain និងឈ្មោះ Network ឲ្យបានល្អ។

Microsoft និយាយថា៖“ព្រោះកាលខែមិថុនាឆ្នាំ២០០៩ យើងបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពសន្តិសុខ ហើយក៏បានបញ្ចេញកំណែបច្ចុប្បន្នភាពដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះហើយយើងបានបន្ដសន្យាការពារសុវត្ថិភាពសន្តិសុខរបស់អ្នកប្រើប្រាស់ដែលជាអតិថិជនទាំងអស់ ដោយយើងបានទិញ Domain“corp.com”។

ជាការពិតណាស់ថា Microsoft ជាច្រើនឆ្នាំកន្លងទៅបានបញ្ចេញកំណែកម្មវិធីជាច្រើន ដើម្បីកាត់បន្ថយបញ្ហា“ឈ្មោះ Domain ជាន់គ្នា”ប៉ុន្ដែវានៅតែជាបញ្ហាសុវត្ថិភាពសន្តិសុខសម្រាប់ក្រុមហ៊ុនខ្លះដែលនៅតែប្រើប្រាស់ Active Directory Domain ។

តែ Microsoft ជាច្រើនឆ្នាំកន្លងមកមិនដែលគាំទ្រអតិថិជនរបស់ខ្លួនប្រើ Domain ដែលមិនមែនជារបស់ Microsoft ឡើយ ដោយសារអ្នកដោះស្រាយបញ្ហានៃការកំណត់ Active Directory សេរីចាស់ប្រាប់បញ្ជាក់ថា ការសម្អាតបញ្ហាដែលសន្សល់ទុកជាង១០ឆ្នាំនេះមិនមែនជារឿងមួយងាយស្រួលនោះទេ។

ចឹងហើយបាន Admin ទាំងអស់បានដឹងទុកជាមុនថា បញ្ហានេះគឺមិនងាយដោះស្រាយទេ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ គឺត្រូវតែបិទ Active Directory ទាំងស្រុង ហើយពួកគាត់គឺជាអ្នកជួបឧបសគ្គដែលពិបាកដោះស្រាយទាំងនេះ។

បច្ចុប្បន្ននេះវិញ Microsoft បានសម្រេចចិត្ដទិញ Domain នេះ ចឹងរាល់ក្រុមហ៊ុនទាំងអស់ដែលប្រើ Active Directory ពាក់ព័ន្ធ Domain “ corp” ឬ “ corp.com”នឹងត្រូវបានធានាសុវត្ថិភាព។

ក្នុងនោះដែល ក្រុមហ៊ុន Microsoft បានប្រាកដថា corp.com នឹងមិនត្រូវបានធ្លាក់ក្នុងដៃជនឧក្រិដ្ឋទៀតនោះទេ ហើយក៏បានផ្ដល់ពេលវេលាជាច្រើនសម្រាប់ក្រុមស្រាវជ្រាវសុវត្ថិភាពសន្តិសុខរបស់ក្រុមហ៊ុននេះបន្ដស្រាវជ្រាវបញ្ហានេះជាបន្ដ ។

from: https://tnaot.com/km/m/detail/article/9557946