ជាមួយនឹងភាពជឿនលឿនខាងបច្ចេកវិទ្យាគ្មានទីបញ្ចប់នោះនឹងមានរបស់មួយចំនួនដែលអាចនឹងត្រូវបាត់បង់នាពេលអនាគត។ តើនឹងមានអ្វីខ្លះ?
១. មាស៖នេះអាចជាដំណឹងអាក្រក់មួយសម្រាប់មនុស្សជាច្រើន ដោយសារតែលោហធាតុមួយនេះគឺអាចនឹងរលាយបាត់បន្តិចម្តងៗបាត់ពីផ្ទៃផែនដី។
២. សាច់ប្រាក់៖នៅពេលអនាគតក្រដាសសាច់ប្រាក់ដែលយើងកំពុងតែចាយនិងប្រើប្រាស់ពេលនេះអាចនឹងត្រូវបាត់ពីការប្រើប្រាស់ប្រចាំថ្ងៃក៏ព្រោះតែសព្វថ្ងៃនេះមានបច្ចេកវិទ្យាថ្មីៗហើយគេនឹងប្រែមកជាការចាយប្រាក់ឌីជីថលតាមរយៈស្មាតហ្វូនវិញ។
៣. ហត្ថលេខា៖ហត្ថលេខាមិនយូរទេនឹងក្លាយជាអតីតកាល។ ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបង្អស់គឺបច្ចេកវិទ្យាអាយអេដែលអាចចាប់សញ្ញាតាមរយៈការស្កេនក្រយៅដៃរ៏ក៏កែវភ្នែកជាដើម។
៤. ការបញ្ជាពីចម្ងាយ៖ការប្រើតេលេបញ្ជាពីចំងាយនៅពេលអនាគតនឹងលែងមានទៀត។ ព្រោះថាពេលអនាគតបច្ចេកវិទ្យាថ្មីការគ្រប់គ្រងនិងការបញ្ជាផ្សេងៗនឹងត្រូវប្រើប្រាស់ជាសម្លេងវិញ។
៥. ភាពកកស្ទះចរាចរណ៍៖នេះប្រហែលជាដំណឹងល្អសម្រាប់មនុស្សគ្រប់រូបព្រោះអនាគតរថយន្តនឹងគ្មានអ្នកបើកបរ។ រថយន្តទាំងនេះត្រូវបានបើកបរដោយស្វ័យប្រវត្តិហើយមិនធ្វើឱ្យមានកំហុសទេ។ ដូច្នេះនៅពេលរថយន្តទាំងអស់បើកបរប្រកបដោយសុវត្ថិភាពនិងច្បាស់លាស់ ចរាចរណ៍នឹងកាន់តែមានភាពរលូន។
៦. បុគ្គលិកដែលបម្រើការក្នុងហាង៖អ្វីគ្រប់យ៉ាងនឹងជំនួសមកជាមួយនឹងរ៉ូប៊តដោយមនុស្សគ្រាន់តែបញ្ជាទិញតាមអេក្រង់កុំព្យូទ័រនៅមនុស្សយន្តនឹងធ្វើការជំនួសមនុស្ស។
៧. គ្រូពេទ្យវះកាត់៖ជាមួយនឹងខួរក្បាលសប្បនិម្មិត(AI) រ៉ូប៊តវេជ្ជសាស្ត្រនឹងចូលមកជំនួសដល់ផ្នែកនេះហើយរាល់ការវះកាត់ទាំងធំក្តីឬតូចក្តីគឺនឹងត្រូវអនុត្តន៍ដោយអេអាយ។
៨. ជំងឺទឹកនោមផ្អែម៖ជំងឺទឹកនោមផ្អែមអាចនិយាយលាដល់យើងនាពេលអនាគត។ ដំបូងអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកក្លូនស្ករដែលមើលនិងមានរសជាតិដូចស្ករដោយមិនមានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ។ ហើយប្រសិនបើវាមិនគ្រប់គ្រាន់នោះទេអ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចបណ្តុះកោសិការ Langerhans នៅក្នុងលំពែងដើម្បីការពារជំងឺទឹកនោមផ្អែមផងដែរ។
៩. ភាពឯកជន៖នៅពេលអនាគតភាពឯកជននៅលើបណ្តាញសង្គមឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗគឺសុទ្ធតែត្រូវបានកត់ត្រាទុកទាំងអស់មិនថាតែការបញ្ជាទិញអ្វីក៏ដោយ។
១០. កូនសោរ៖វានឹងក្លាយជាគំនិតបុរាណមួយក្នុងការប្រើសោរទៀត ព្រោះអ្វីៗទាំងអស់នឹងគ្រប់គ្រងដោយការប្រើសោរអេឡិចត្រូននិចឬបច្ចេកវិទ្យាថ្មីជំនួសវិញ៕ ប្រែសម្រួល៖ ឡាវែនដឺរ