Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែការពារ Bryan ស៊ុត​ហ្វ្រី​ឃី​ក​ជិត​៤០​ម៉ែត្រ​ជួយ Fulham បាន​កៅអី PL រដូវ​កាល​ក្រោយ

អង់គ្លេស ៖ ក្រុម Fulham បាន​យកឈ្នះ​លើ​ក្រុម Brentford នៅ​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ផ្តាច់ព្រ័ត្រ​ក្រប​ខណ្ឌ Championship ដើម្បី​ឡើង​ទៅ​កាន់​ក្រប​ខណ្ឌ Premier League រដូវ​កាល​ក្រោយ​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​ជាតិ Wembley ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​គ្នា​ពេញ ៩០​នាទី ប៉ុន្តែ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​។ រហូត​ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​។ ខ្សែការពារ​ឆ្វេង Joe Bryan របស់​ក្រុម Fulham ធ្វើ​សម្រេច​២​គ្រាប់​ម្នាក់ឯង​ពោល​គឺ​នៅ​នាទី ១០៥ ដោយ​ការ​ស៊ុត (Free Kick) រយៈ​ចម្ងាយ​ជិត​៤០​ម៉ែត្រ និង​១​គ្រាប់​ទៀត​នៅ​នាទី ១១៧ មុន​ពេល​ខ្សែការពារ​ស្តាំ Henrik Dalsgaard របស់​ក្រុម Brentford រកបាន​១​គ្រាប់​មក​វិញ​នៅ​នាទី ១២០+៤​។ ចប់​ការ​ប្រកួត Fulham ២-១ Brentford​។

ជ័យជម្នះ​កាលពី​យប់មិញ​បាន​ធានា​ឱ្យ​ Fulham ឡើង​មក​កាន់​ក្រប​ខណ្ឌ​កំពូល Premier League សម្រាប់​រដូវ​កាល​ក្រោយ និង​ជា​ក្រុម​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ Championship បន្ទាប់​ពី​ក្រុម​ម្ចាស់​ជើងឯក Leeds United និង West Brom ដែល​បានឡើង​ដោយ​ស្វ័យប្រវត្តិ​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9557055