Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សួន​កម្សាន្ត​នៅ​សិង្ហ​បុរី បំពាក់​ប្រព័ន្ធ​សម្គាល់​មុខ​របស់​អ្នក​ចូល​ទស្សនា

សិង្ហ​បុរី ៖ អ្នកទេសចរ​ទៅ​ទស្សនា Universal Studio នៅ​សិង្ហ​បុរី ឥឡូវនេះ នឹង​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​ស្កេ​ន​មុខ​ដើម្បី​ចូល​ទស្សនា​ឧទ្យាន​នេះ ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ និង​បាន​បង្ក​ការ​ព្រួយបារម្ភ​អំពី​ឯកជន​ភាព​របស់​អ្នក​ចូល​។

រមណីយដ្ឋាន Resorts World Sentosa (RWS) ដែល​មាន​ផ្ទៃដី​ធំ​ទូលាយ​នៃ​តំបន់​ទេសចរណ៍​សណ្ឋាគារ និង​ភោជនីយដ្ឋាន បាន​និយាយ​ថា គ្រោង​ការណ៍​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​នេះ នឹង​ជួយ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​កាន់តែ​មាន​ភាព​រលូន​។

ក្រុមហ៊ុន RWS បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​ថា​៖ «​ការ​ស្កេ​ន​មុខ​ជំនួស​ឱ្យ​ការ​ពិនិត្យ​សំបុត្រ ជួយ​កាត់​បន្ថយ​ការ​ទំនាក់ទំនង​រវាង​អ្នក​ពិនិត្យ​សំបុត្រ និង​ភ្ញៀវ​ចូល​លេង ហើយ​​វា​អាច​ធ្វើ​ឱ្យ​មានការ​ងាយស្រួល​ដល់​ពួក​គេ​ថែម​ទៀត​»​។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្គាល់​ផ្ទៃមុខ បាន​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឃ្លាំមើល និង​របៀប​ដែល​ទិន្នន័យ​ដែល​ប្រមូល​បាន​នឹង​ត្រូវ​ប្រើ​។

ប្រទេស​សិង្ហ​បុរី ដែល​ភ្ជាប់​បណ្តាញ​ឌី​ជី​ថ​ល បាន​ចាប់ផ្តើម​គម្រោង​ជា​ច្រើន​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា រួម​ទាំង​គម្រោង​ក្នុង​ការ​ដាក់​កាមេរ៉ា​នៅ​លើ​បង្គោល​ភ្លើង​ដែល​ភ្ជាប់​ទៅ​នឹង​កម្មវិធី​សម្គាល់​មុខ​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9557023