ហាណូយ ៖ អ្នកឆ្លង Covid-19 ចំនួន១៨នាក់ទៀតហើយ ត្រូវបានក្រសួងសុខាភិបាលវៀតណាមបញ្ជាក់នៅល្ងាចថ្ងៃទី០៤ សីហា ២០២០នេះ ក្នុងនោះមាន១៧នាក់ ជាប់ទាក់ទងនឹងការចម្លងក្នុងសហគមន៍នៅដាណាង និងម្នាក់ទៀត នាំចូលពីក្រៅប្រទេស ។
ក្នុងចំណោមអ្នកជំងឺថ្មី ទាំង១៨នាក់ ក្នុងនោះមាន១៦នាក់ គឺជាអ្នកស្រុកដាណាង ដែលមានអាយុចន្លោះពី៨ ទៅ ៩៣ឆ្នាំ ។
គិតត្រឹមរសៀលថ្ងៃអង្គារនេះ ប្រទេសវៀតណាម បានកត់ត្រាចំនួនឆ្លងកូវីដ-១៩ សរុបកើនដល់ ៦៧០ករណី និងចំនួនអ្នកជាសះស្បើយមាន ៣៧៨នាក់ ។ និងអ្នកជំងឺចំនួន៨នាក់ហើយបានស្លាប់ ។ អ្នកដែលស្លាប់ពួកគេទាំងអស់មានអាយុលើសពី៥០ឆ្នាំ ដោយមានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំ ។
សូមជម្រាបថា ចំនួនសរុបអ្នកឆ្លងកើនដល់ជាង ១៨.៤លាននាក់ ជាសះស្បើយជាង១១.៧លាននាក់ និងស្លាប់ជិត៧០ម៉ឺននាក់ ដោយសារ Covid-19 នៅជុំវិញពិភពលោក ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព