Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គុណប្រយោជន៍​នៃ​ព្រះធម៌

ព្រះធម៌​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ទ្រទ្រង់​ជីវិត កាលបើ​ពុទ្ធបរិស័ទ​ពេញចិត្ត​ក្នុង​ការ​ស្តាប់​នូវ​ព្រះធម៌​ជា​រឿង​​ងាយៗ​ហើយ រមែង​បាន​ស្ងប់ចិត្ត​កើត​បីតិ​ទៅ​តាម​ការ​យល់​ដឹង និង​រឹងរឹតតែ​យល់​ដឹង​នូវ​ប្រយោជន៍​នៃ​ព្រះធម៌​កាន់តែ​ច្បាស់​ឡើង ។

ពុទ្ធបរិស័ទ​បាន​យល់​ដឹង​អំពី​ជីវិត​ដែល​ចម្រើន​ទៅ​ដោយ​គុណធម៌ ព្រោះ​គុណធម៌ គឺ​មេត្តាករុណា​ក្តី សេចក្តី​សន្តោស​ក្តី សេចក្តី​ព្យាយាម​ក្តី សីល​ក្តី សមាធិ​ក្តី ខន្តី សេចក្តី​អត់ធន់​ក្តី រមែង​កើតឡើង​ចម្រើន​ក្នុង​ចិត្ត ដោយ​អាស្រ័យ​ការ​យល់​ដឹង​អំពី​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹងឯង ។

ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ណា​ស្គាល់​ច្បាស់​នូវ​គុណប្រយោជន៍​នៃ​ព្រះធម៌ បុគ្គល​នោះ​រមែង​ស្គាល់​នូវ​សេចក្តី​ពិត​នៃ​ជីវិត ហើយ​ធ្វើ​ទិដ្ឋិ​ត្រង់​តែ​ក្នុង​សេចក្តី​ល្អ។ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9554455