Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះបងប្អូនមកដឹងអំពីរបៀបធ្វើនំអន្សមជ្រូកខ្មែរយើង

អន្សមជ្រូក គឺជានំដែលប្រជាជនខ្មែរនិយមធ្វើតាំងពីបុរាណមកម្ល៉េះ។ តាមទំនៀមទម្លាប់ គេច្រើនធ្វើនំអន្សមជ្រូកនៅពេល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា … ។

គ្រឿងផ្សំសម្រាប់មនុស្សបរិភោគចំនួន១០នាក់៖

អង្ករដំណើប១គីឡូក្រាម

ដូងទុំមួយ

ខ្លាញ់ជ្រូក(ដុំ) ៣០០ក្រាម

សណ្ដែកបាយ ៣០០ក្រាម

អំបិល ១ស្លាបព្រាបាយ

ម្សៅស៊ុប ១ភាគ២ស្លាបព្រាកាផែ

ម្រេច ១ភាគ២ ស្លាបព្រាកាផែ

ស្ករស ១ស្លាបព្រាបាយ

ខ្ទឹមស ៤ ឬ៥កំពឹស

សណ្ដែកដី ១០០ក្រាម (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)

បង្គា ១០០ក្រាម (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)

សាច់ក្រក ២គូ (អាចមិនដាក់ក៏បាន តាមចំណូលចិត្ត)

ស្លឹកចេក ១០ធាង

ខ្សែចង (ខ្សែចេក ក្រចៅ ឬខ្សែនីឡុងក៏បាន)។

អង្ករអុំ ឬរើសឲ្យស្អាត យកទៅលាងឲ្យស្អាតដាក់ត្រាំទឹកពីរ ឬបីម៉ោង។

សណ្ដែកបាយកិនឲ្យបែកជាពីរ អុំឲ្យស្អាតកម្ទេចកំទី ដាក់ត្រាំទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់ចំនួន៣ ឬ៤ម៉ោង។

ស្រង់អង្ករដាក់សម្រស់ឲ្យអស់ទឹកល្អ។

ដូងទុំកោស (កុំឲ្យដោយលលាដ៏ខ្មៅ) ពូតយកក្បាលខ្ទិះយកទៅដាក់រម្ងាស់ឲ្យឡើងខាប់ ដាក់អង្ករចូល កូរ ឬយកសាច់ដូងដែលកោសហើយទៅច្របល់ លាយជាមួយអង្ករ អំបិល ស្ករ ម្សៅស៊ុបបន្តិច (ធ្វើតាមវិធីណាមួយក៏បាន)។

សណ្ដែកបាយលាងយកសម្បកចេញឲ្យអស់ ដាក់សម្រស់ទុកមួយអន្លើសិន។

ខ្លាញ់ជ្រូកលាងទឹកឲ្យស្អាត រួចហាន់ជាចង្វាមូលប៉ុនមេដៃប្រវែង១៥ ឬ១៨សង់ទីម៉ែត (តាមចំនូលចិត្ត)។

បុកម្រេច ខ្ទឹមសឲ្យម៉ដ្ឋ ទើបដាក់ខ្លាញ់ជ្រូក ម្រេច ខ្ទឹមស អំបិល ម្សៅស៊ុបប្រឡាក់ច្របល់ឲ្យសព្វ ទុកមួយអន្លើសិន។

សណ្ដែកដីត្រាំទឹកឲ្យរីកសម្បក លាងជម្រះឲ្យស្អាត។

សាច់ក្រក លាងទឹកហាន់បញ្ឆិតស្ដើងៗ។

បង្គា លាងទឹកឲ្យស្អាត។

ចំណាំ ចំពោះសណ្ដែកដី សាច់ក្រក បង្គា បើអ្នកចង់ដាក់វា ត្រូវយកទៅច្របល់លាយក្នុងអង្ករឲ្យបានសព្វ។

ស្លឹកចេក ដាក់ហាលថ្ងៃឲ្យស្រពាប់បន្តិច ទើបយកមកហែកជាបន្ទះធំៗល្មមតាមចំណូលចិត្ត និងតាមទំហំនំដែលចង់បាន រួចជូតឲ្យស្អាត។

ខ្សែត្រូវច្រៀកតូចល្មមចង ហើយជ្រលក់ទឹកឲ្យទន់ (បើជាខ្សែចេក)។

របៀបវេចនំកែប្រែ

យកសំភារៈដែលបានផ្សំរួចមកដាក់ជិតខ្លួន។

ដាក់ស្លឹកចេក២ ឬ៣បន្ទះត្រួតលើគ្នា ហើយដួសអង្ករ ៣ឬ៤ស្លាបព្រាបាយដាក់ចំកណ្ដាលស្លឹក ហើយវាចឲ្យស្ដើង ឬក្រាស់តាមចំណូលចិត្ត។

ដួសសណ្ដែកបាយ៣ស្លាបព្រាបាយ ដាក់លើអង្ករវាចឲ្យបន្តិច ទើបដាក់ស្នូល(ខ្លាញ់ជ្រូក) ១ដុំពីលើសណ្ដែក។

លើកទ្រស្លឹកចេកឡើង ប្រមូលអង្ករក្ដោបឲ្យចូលគ្នា រុំឲ្យណែន យកខ្សែចងចំពាក់កណ្ដាលកុំឲ្យរបូត។ លើកបញ្ឈរហើយគោះផ្នែកខាងក្បាលនំឲ្យអង្ករធ្លាក់ចុះក្រោម (យកធាងចេក១កំណាត់បុកឲ្យណែន) ទើបបត់ស្លឹកចេក កាច់ក្បាលនំតាមបំនិនជា៣ជ្រុង ឬ៤ជ្រុងតាមចិត្តស្រឡាញ់។ រួចម្ខាង ទើបត្រឡប់នំបត់ក្បាលម្ខាងទៀតធ្វើដូចពីមុន ទុកមួយអន្លើ ធ្វើរបៀបនេះរហូតអស់អង្ករ សណ្ដែក និងស្នូល។

របៀបចងកែប្រែ

គេត្រូវចងក្បាលនំទាំងសងខាងឲ្យតឹង បន្ទាប់មកគេចងជាកង់ៗ មានចន្លោះប្រវែងស្មើៗគ្នា កន្ទុយចំណងដែលនៅសល់ត្រូវចងក្រងបញ្ចូលគ្នាទើបស្អាតល្អ។

យកកម្ទេចស្លឹកចេកដែលនៅសល់ ទ្រាប់បាតឆ្នាំង រួចចាក់ទឹកប្រហែល១ភាគ៣នៃឆ្នាំង ដាក់ដាំឲ្យក្ដៅ ទើបដាក់នំតម្រៀបឲ្យអស់ យកកម្ទេចស្លឹកគ្របពីលើ រួចចាក់ទឹកថែមឲ្យលិចនំ រួចដុតភ្លើងឲ្យឆេះជាប់ល្អរហូត។ រយៈពេលស្ងោរ ពី៥ម៉ោងឡើងទៅ អាស្រ័យលើនំឆ្អិន សាច់អង្កររលាយសាច់មួយ៕

ប្រពភ: Google

from: https://tnaot.com/km/m/detail/article/9554394