និស្សិតភូមាម្នាក់មានឈ្មោះថា Su ‘Moh Moh’ Naing អាយុ២៣ឆ្នាំ ត្រូវបានគេស្គាល់តាមប្រព័ន្ធអ៊ីនធើណេតកាលពីដើមសប្តាហ៍នេះ ព្រោះតែទើបតែបង្ហាញខ្លួនជាមួយកាសែតអង់គ្លេស ដែលមានប្រជាប្រិយភាពដោយសារតែមានចង្កេះស្តើងខុសពីមនុស្សធម្មតា។
កញ្ញាSu បានប្រាប់ថា៖ «ខ្ញុំមានអាកប្បកិរិយាល្អ និងរក្សារបបអាហារដែលមានសុខភាពល្អ ដូច្នេះគ្មានអ្វីគួរឱ្យព្រួយបារម្ភទេ។ ខ្ញុំមិនគិតថា មានអ្វីខុសជាមួយនឹងរូបរាងខ្ញុំទេ។ ខ្ញុំចូលចិត្តថតរូប និងបង្ហាញពីមុខមាត់របស់ខ្ញុំ។ ការសរសើរនេះ គឺជាការលើកសរសើរយ៉ាងខ្លាំង។ ប្រជាជនយល់ស្របថា វាពិតជាស្រស់ស្អាតណាស់»។
អ្នកបានទទូចថា ទំហំចង្កេះ ១៣.៧អ៊ីញ របស់នាងមិនមែនជាលទ្ធផលនៃការរឹបចង្កេះ ដូចមនុស្សមួយចំនួនផ្សេងទៀតនោះទេ ហើយក៏បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នៃការកាត់តរូបភាពទាំងអស់ដែលបានចោទប្រកាន់មកលើនាង។ដោយ៖ត្នោត