Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាលារាជធានី ចេញលិខិតព្រមាន ខណៈមានការប្រមូលផ្ដុំតវ៉ាទាមទារ ឱ្យដោះលែងជនត្រូវចោទម្នាក់

រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ២០២០ បាន​ចេញ​សេចក្តីណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង អភិបាល​ខណ្ឌ​ទាំង ១៤ ឱ្យចាត់វិធានការ​តាមច្បាប់ ​ចំពោះ​ការ​ប្រមូលផ្ដុំ​ណា ​ដែល​គ្មាន​ការ​អនុញ្ញាត ។

យោងតាមសេចក្តីណែនាំ​ដដែលនេះ​ បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​ប្រមូល​ផ្ដុំ​មនុស្ស​ដើម្បីតវ៉ា ទាមទារ​ឱ្យ​មានការ​ដោះ ជន​ត្រូវ​ចោទម្នាក់ ដែលកំពុងឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ជូនដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច។

សកម្មភាពខាងលើនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ទៅដល់​ប្រក្រតី​ភាព​សង្គម សណ្ដាប់ធ្នាប់ សា​ធារ​ណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រង់​មាត្រា​៥ ដែល​ចែង​ថា ក្រុម​បុគ្គល​ណា​ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​កន្លែង​សាធារណៈ​ណា​មួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​។

ទន្ទឹម​នឹង​នេះ​ សាលារាជធានីនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលធ្វើសកម្ម​ភាព​​ជួបជុំ​ប្រមូលផ្ដុំ ដោយគ្មានការអនុញ្ញាតក្នុង​ដំណាក់កាល ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ បាន​អនុវត្ត​ផ្ទុយ​អំពី​វិធានការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គោលការណ៍​សុខភាព​សាធារណៈ របស់​ក្រសួងសុខាភិបាល៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9553895