Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចេះល្បិចស្លៀកពាក់ទាំង ៦ នេះទោះមានក្បាលពោះក៏អាចលាក់ជិតដែរ

ប្រសិនជាអាចជ្រើសរើសបានមនុស្សគ្រប់គ្នាតែងប្រាថ្នារាងដែលស្រស់ស្អាតដែលមើលទៅមិនធាត់និងធំពេក។ ការហាត់ប្រាណសម្រកទំងន់មិនអាចសុទ្ធតែបានផលទាន់ពេលវេលាដែលអ្នកចង់បាននោះទេ។ដូច្នេះហើយបើអ្នកចេះតិចនិចនៃការរៀបចំខ្លួននៃការស្លៀកពាក់នោះវានឹងអាចជួយអ្នកមិនឲ្យមើលទៅធំឬធាត់ពេកឡើយ។ ចង់ដឹងមកមើលទាំងអស់គ្នា៖

១. អាវដែលមានផ្នត់ៗរលុងៗ៖ឈុតបែបនេះតែងតែមើលទៅបែបឡូយជានិច្ច។ វាមើលទៅស្រស់ស្អាតតាមបែបកូរ៉េ ហើយអ្វីដែលសំខាន់នោះគឺអាវឬរ៉ូបប្រភេទនេះគឺលាក់ក្បាលពោះរបស់អ្នកបានជិតល្អណាស់ ហើយទោះញ៉ាំច្រើនយ៉ាងណាក៏មិនសូវបារម្ភដែរ។

២. ពាក់អាវពីក្រៅ៖ពាក់អាវពីក្រៅវាមើលទៅរឹតតែឡូយនិងទាន់សម័យ។ អាវក្រៅជារបស់សំខាន់មួយដែលអាចជួយលាក់នូវត្រកៀកដ៏ធំរបស់អ្នកបាន។ អ្នកអាចជ្រើសរើសប្រភេទអាវវែងដែលបាំងបានត្រឹមត្រគាករបស់អ្នក កុំឲ្យវែងពេកឬខ្លីពេក។

៣. បើអាចជៀសបានកុំពាក់ខ្សែក្រវ៉ាត់៖មិនថាខ្សែក្រវ៉ាត់ ឬសម្លៀកបំពាក់អ្វីក៏ដោយឲ្យចង្កេះរឹបនឹងធ្វើឲ្យរាងកាយមើលទៅក្រាស់ ធ្វើឱ្យវាមើលទៅធំជាងមុន អ្វីដែលអាចជៀសវាងបានគឺការស្លៀកពាក់ជាមួយខ្សែចងតូចៗក្រោមទ្រូងជំនួសវិញ ដែលក្រៅពីជួយលាក់ក្បាលពោះហើយនិងនៅតែស្អាតទៀតផង។

៤. ខោខូវប៊យចង្កេះខ្ពស់៖ខោខូវប៊យប្រភេទនេះគឺមានសមត្ថភាពអាចលាក់ក្បាលពោះនៅខាងក្នុងបាន។ ប៉ុន្តែទោះយ៉ាងណាកុំស្លៀកខោណាដែលតឹងនិងរឹបក្បាលពោះពេក។

៥. ប្រភេទអាវដែលមានទំហំធំជាងខ្លួន៖សំណាងល្អដែលអាវប្រភេទនេះគឺមានភាពពេញនិយមពាក់និងមើលទៅទាន់សម័យបំផុត។ អ្នកអាចជ្រើសរើសប្រភេទនេះព្រោះមើលទៅសិចស៊ីហើយស្រស់ស្អាតទៀតផង។

៦. ប្រភេទរ៉ូបដែលមានឆ្នូតវែង៖សម្លៀកបំពាក់ដែលមានឆ្នូតវែងគឺជាបច្ចេកទេសមួយដើម្បីបញ្ឆោតភ្នែកឲ្យមើលទៅរាងវែងនិងស្រឡូនជាងមុន។ គួរចៀសវាងសម្លៀកបំពាក់ឆ្នូតៗផ្កា ព្រោះវានឹងសង្កត់ធ្ងន់លើរូបរាងឲ្យរឹតតែធំ។ ទោះយ៉ាងណាព្យាយាមថែរក្សារូបរាងពិតដើម្បីមើលទៅស្អាតជាមុនសិន។ ពីព្រោះប្រសិនបើអ្នកចូលចិត្តញ៉ាំរហូតដល់អ្នកមិនគិតពីរាងទេនោះ ទោះបីសម្លៀកបំពាក់ប្រភេទណាក៏មិនអាចជួយបន្លំរាងអ្នកបានដែរ៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9553662