Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិចិន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងចាប់ជំរិត និងករណីប្លន់

កម្លាំងនគរបាលស្នងការខេត្តព្រះសីហនុ បានធ្វើការចុះស្រាវជ្រាវករណីជំរិតទារប្រាក់ និងលួចមាន​ ​ស្ថាន​ទម្ងន់ទោស​(​ប្លន់​) ពីក្រុម​ជនជាតិ​ចិន​​៧នាក់ ទៅលើជនជាតិចិនដូចគ្នា។

ករណីចុះបង្រ្កាប ក្រុមចាប់ជំរិតនេះ គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយ​ប្រើរយៈពេលប្រមាណជិត១សប្តាហ៍ ទើបអាចស្រាវជ្រាវចាប់បាន ជនសង្ស័យជាជនជាតិចិនទាំង៧នាក់នេះ។

បើតាមលោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត​ព្រះ​សីហ​នុបានឱ្យដឹងថា រយៈពេល​២ទៅ​៣​ថ្ងៃនេះ កម្លាំងសមត្ថកិច្ច បាន​បើក​យុទ្ធនាការ​ស្រាវជ្រាវ​ បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់​(​ស្រី​១)​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង ​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​)ផងដែរ។

ហេតុការណ៍ នៃការចាប់ជំរិតជនជាតិចិនខាងលើនេះ គឺបានកើតឡើង នៅវេលាម៉ោង​​​១០​និង​​៣០នាទី​យប់​​ថ្ងៃ​ទី​៣០ ​កក្កដា​ ឆ្នាំ​២០២០ ខណៈប្រជាពលរដ្ឋ ​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ថា ​បាន​ឃើញ​ ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា៧​នាក់ (​ស្រី​១​នាក់​) បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន២​នាក់ (​ស្រី​១ និង​ប្រុស​១នាក់) ចុះ​ពី​រថយន្ត​១​គ្រឿង​ម៉ាក RANGE ROVER ពណ៌​ស ផ្លា​ក​លេខៈ ភ្នំពេញ 2BR-3333 ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង ដែល​នៅ​ផ្លូវ​ទៅ​លើ​ភ្នំ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រើ​កាំ​ប៉ិត​ភ្ជង់​​ក​ជន​រង​គ្រោះ។

ក្រោយទទួលបានព័ត៌មាននៃការចាប់ជំរិតនេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួន ជាបន្តបន្ទាប់។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលអាចឈានដល់ករណីចាប់ជំរិត​នេះបាន ​គឺដោយសារ​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ជា​រាប់អាន​ជន​រង​គ្រោះ​ ក្នុងនាម​ជា​ជនជាតិ​ចិន​ដូច​គ្នា ហើយ​ណាត់ជួប​មុខ​គ្នា ​ដើម្បី​ទទួលទាន​អាហារ​ជាដើម។ បន្ទាប់​មក​ជនសង្ស័យ​ ក៏​បាន​រៀបចំ​ផែនការ​ចាប់​ជន​រងគ្រោះ​ ជំរិត​ទារប្រាក់​តែ​ម្តង ព្រមទាំង​ប្លន់​យក​លុយ និង​សម្ភារ​ មានតម្លៃ​ដែល​នៅ​ជាប់​ខ្លួន ​ជន​រង​គ្រោះ​ថែម​ទៀត។

ជាមួយគ្នាផងដែរ ជនសង្ស័យជាជនជាតិចិនទាំង៧នាក់ កំពុងស្ថិតនៅក្នុងការសាកសួរ របស់សមត្ថកិច្ច ក្រោយការសាកសួររួចហើយ និងបញ្ជូនជនសង្ស័យទាំងអស់នេះទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9553242