បើគិតត្រឹមល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ វៀតណាមមានមនុស្ស១៥នាក់ នៅដាណាង និង៦នាក់ផ្សេងទៀត នៅខេត្តជាប់គ្នានោះ គឺខេត្តក្វាងណាម បានឆ្លងវីរុស Covid-19 នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម កើនដល់ ៦៤២ករណី។
ស្ត្រីម្នាក់នៅមើលថែអ្នកជំងឺនៅមន្ទីរពេទ្យដាណាង ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មាន ឆ្លង Covid-19 នាំយកចំនួនសរុប ត្រឹមរយៈពេល១ថ្ងៃចន្ទនេះ មានដល់ ២២ករណី ។ដោយអាស្រ័យបែបនេះ អ្នកជំងឺទាំង ៦នាក់ កំពុងដាក់នៅដាច់ដោយឡែកពីគ្នាហើយ បច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្វាងណាម ។
ចំណែកអ្នកជំងឺ១៥នាក់ នៅដាណាង។ ក្នុងចំណោមពួកគេ មាន១២ករណីមានទំនាក់ទំនងជាមួយមនុស្ស៧នាក់ ដែលធ្វើរោគវិនិច្ឆ័យឃើញ វិជ្ជមាន Covid-19 ។ នៅសល់៣នាក់ទៀត គឺជាមនុស្សដែលបានមើលថែទាំសមាជិកគ្រួសារនៅមន្ទីរពេទ្យដាណាង ។ ក្រៅពីឆ្លងក្នុងសហគមន៍ នៅដាណាង ក៏មាននៅទីក្រុងនិងខេត្ត ចំនួន៨ផ្សេងទៀត ឥឡូវនេះ មនុស្សជាង ១០៣.០០០នាក់ បាននិងកំពុងដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងប្រទេសវៀតណាម ៕ អត្ថបទដោយ៖ ត្នោត