Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​ម្នាក់​ក្រោកពីដំណេក​នៅ​ម៉ោង​៥​ព្រឹក​រាល់ថ្ងៃ​ដើម្បី​អាន

លោក​ជេ​មី ឌី​ម៉ុ​ន (Jamie Dimon) ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់ JPMorgan Chase & C. បាន​ដឹកនាំ​ធនាគារ​ធំ​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក និង​បម្រើ​ដល់​ពាក់កណ្តាល​នៃ​ប្រជាជន​ទាំងអស់​ក្នុង​ប្រទេស ព្រមទាំង​គ្រប់គ្រង​បុគ្គលិក​ច្រើន​ជាង​២៥​ម៉ឺន​នាក់​ទៅ​ទៀត​ជុំវិញ​ពិភពលោក​។

ហើយ​ប្រៀប​បាន​នឹង​នាយក​ដ៏​ជោគជ័យ​ជា​ច្រើន​ដូច​ជា​លោកនាយក​ប្រតិបត្តិ ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon និង​លោកនាយក​ប្រតិបត្តិ អ៊ី​ឡុ​ន ម៉ាស (Elon Musk) របស់ Tesla ដែរ លោក​ឌី​ម៉ុ​ន​ចាប់ផ្តើម​ថ្ងៃ​របស់​លោក​ដោយ​មាន​ទម្លាប់មួយ​។

បន្ទាប់​ពី​ចូល​ដំណេក​បាន​ប្រមាណ​៧​ម៉ោង​ហើយ លោក​ឌី​ម៉ុ​ន​ក្រោកពីដំណេក​នៅ​ម៉ោង ៥ ព្រឹក និង​អាន​អត្ថបទ​ជា​ច្រើន​ប្រមាណ​មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង​។ លោក​ចាប់ផ្តើម​ដោយ​អាន​កាសែត The New York Daily News, The New York Post, The Washington Posts, The Wall Street Journal, និង The Financial Times ជាដើម រួម​ទាំង​របាយការណ៍​ទាក់ទិន​នឹង​អត្រា​ការ​ប្រាក់ និង​អត្ថបទ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត​។

លោក​ចូល​ចិត្ត​អាន​កាសែត​ក្រដាស​ច្រើន​ជាង​អាន​លើ​ឧបករណ៍​ឌី​ជី​ថ​ល​ព្រោះ​លោក​អាច​អាន​បាន​លឿន ហើយ​វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​សម្រាប់​លោក​។ លោក​បាន​បន្ថែម​ទៀត​ថា «​ប្រសិនបើ​អ្នក​អាន​វា​លើ​អ៊ី​ន​ធើ​ណែ​ត អ្នក​នឹង​ព្យាយាម​អាន​តែ​អ្វី​ដែល​អ្នក​ចង់​អាន​ទេ ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​អាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដែល​អាន​ពី​មុន​មក​ព្រោះ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខុស​ពី​ទម្លាប់​ធម្មជាតិ​របស់ខ្ញុំ​។» លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​ចែករំលែក​ដែរ​ថា​លោក​អាន​សៀវភៅ​ជា​ច្រើន ប៉ុន្តែ​ភាគច្រើន​លោក​ធ្វើ​ដូច្នេះ​កំឡុង​ពេល​វិស្សមកាល​ប៉ុណ្ណោះ​។ បន្ទាប់​ពី​បាន​អាន​អត្ថបទ​ជា​ច្រើន​ហើយ ដល់​ម៉ោង ៧ ព្រឹក លោក​ធ្វើ​លំ​ហាត់ប្រាណ​ប្រមាណ​៤៥​នាទី ប៉ុន្តែ​លោក​មិន​មាន​ទម្លាប់​ទទួលទាន​អាហារ​ពេល​ព្រឹក​មុន​ពេល​ទៅ​ធ្វើការ​ទេ​។ ផ្ទុយ​មក​វិញ លោក​ផឹក​កាហ្វេ​តែ​មួយ​កែវ​ប៉ុណ្ណោះ ព្រោះ​លោក​មិន​មាន​អារម្មណ៍​ឃ្លាន​ឡើយ​នៅ​ពេល​ព្រឹក​៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9552940