Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូម​ពលរដ្ឋ​បន្ដ​ប្រុង​ប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៥-១១ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ តាម​រយៈ​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេត​ឃើញ​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។

ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​កើនឡើង ពី​តិច​ទៅ​ច្រើន​ជា​លំដាប់ ទន្ទឹម​នឹង​វិសាលភាព​រីករាយ​ប៉ាយ​ផង​ដែរ ។

២- បណ្ដា​ខេត្ត​ទៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។

៣- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C មានសីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

 

ក្រសួង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥-០៦ ខែសីហា អាច​នឹង​មាន​ភ្លៀង​ខ្លាំង​កើតឡើង ហើយ​ជាមួយ​គ្នា​នេះ ក្រសួង​អំពាវនាវ​សូម​ប្រជាពលរដ្ឋ បន្ដ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើត​មាន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9552911