មនុស្ស២នាក់ ដែលបានរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចរកឃើញ និងធ្វើការបញ្ជូនត្រឡប់មកកន្លែងធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែងវិញ។
បុរស២នាក់ខាងលើនេះមានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និង ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ អ្នកទាំងពីរទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយត្រូវបាន មន្ដ្រីសុខាភិបាលយកសំណាក ទៅពិនិត្យចំនួន៣លើក គឺនៅថ្ងៃទី២៣, ២៦, ២៩ ខែកក្តដា ឆ្នាំ២០២០។
នៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែបុរសទាំងពីរនាក់ បានរត់គេចខ្លួនបាត់។
ក្រោយពេលដែលបុរសទាំងពីរបានរត់គេចខ្លួន លោកសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បានស្រាវជ្រាវរកឃើញ និងបានធ្វើការអប់រំណែនាំ និងនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើ ចត្តាឡីស័កវិញនៅកន្លែងដដែល៕ ដោយ៖ ត្នោត