Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គួរ​ឲ្យ​ស្ញប់ស្ញែង​! កូន​ខ្មែរ​កែ​ច្នៃ​គ្រឿង​បន្លាស់​ម៉ូតូ​ទៅ​ជា​វត្ថុ​សិល្បៈ​បុរាណ​យ៉ាង​ល្អ​ឯក​

​គ្រឿង​បន្លាស់​ម៉ូតូ​ចាស់​ៗ​ប្រើ​ការ​លែង​កើត​ប្រហែល​​ក្លាយ​ជា​គ្រឿង​សំណល់​បោះ​ចោល​ ឬ​​​ទុក​លក់​អេតចាយ​របស់​​មនុស្ស​ទូទៅ​ តែ​កូន​ខ្មែរ​ម្នាក់​បាន​នឹក​ឃើញ​ការ​កែច្នៃ​មួយ​ដែល​គួរ​ឲ្យ​ស្ញប់​​ស្ញែង​។

មាន​ឈ្មោះ​ហៅ​ថា​ អ៊ូ​ វណ្ណឌី​ កូន​ខ្មែរ​ម្នាក់​នេះ​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ជា​មួយ​នឹង​ភាព​អំណត់​អត់ធ្មត់​ និង​ស្មិងស្មាធិ៍ ដើម្បី​ប្រែ​ក្លាយ​គ្រឿង​បន្លាស់​ម៉ូតូ​ចាស់​ៗ​ប្រើ​ការ​លែង​កើត​ទៅ​ជា​រូប​សំណាក​​បុរាណ​ខ្មែរ​ដ៏​ល្អ​ឯក​រួម​មាន​ដូចជា​ ហនុមាន, ​ដំរី​ក្បាល​បី​ព្ធរាវ័ណ​, គោព្រៃ​ និង​វត្ថុ​សិល្បៈ​ជា​ច្រើន​ទៀត​គួរ​ជា​ទី​មោទនៈ​។

លោក​វណ្ណឌី​ ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​គោក​ពពេល​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ ពោល​គឺ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​នោះ​ឡើយ។​ ស្នាដៃ​របស់​លោក​ដែល​គេ​ប្រទះ​ឃើញ​ញឹកញាប់​ជាង​គេ​គឺ​រូប​សំណាក​គោ​ព្រៃ​ដែល​ដាក់​តាំង​នៅ​ខាង​មុខ​​វិទ្យាស្ថាន​ភាសា​បារាំង​ Institut Français។​ ​

សិល្បករ​វណ្ណឌី​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​រូប​នីមួយ​ៗ​ត្រូវ​ចំណាយ​ពេល​យូរ​ ឬ​ឆាប់​អាស្រ័យ​លើ​ទំហំ​នៃរូប​សំណាក​ ហើយ​ទាមទារ​ដាច់​ខាត​ក្ដី​ស្រឡាញ់, ការ​យក​ចិត្ត​ទុក​ដាក់​ និង​ភាព​អត់ធ្មត់។ ដោយ​សារ​កត្តា​ទាំង​នេះ​ទើប​ស្នាដៃ​របស់​លោក​កំពុង​ល្បីល្បាញ​ខ្លាំង​ពិសេស​លើ​បណ្ដាញ​សង្គម​ Facebook៕


អត្ថបទ​៖ WowCambodian ​​/រូបថត៖ Vanndy Ou

from: https://tnaot.com/km/m/detail/article/9551929