ភ្នំពេញ៖ នារីម្នាក់បានព្យាយាមយកក្រម៉ាចង.កសម្លាប់ខ្លួនក្នុងបន្ទប់តែមិនបានសម្រេចត្រូវបានបងប្អូនជួយសង្គ្រោះទាន់ ពេលវេលា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខB 5 ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ ឈឿន សុផៃ អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើត ភូមិតាយ៉ា ឃុំសង្គ្រាម ស្រុស្ទោង ខេត្តកំពង់ធំ មានប្តីឈ្មោះ ឆូយ វី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ កោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្តីប្រពន្ធខាងលើ ទើបរៀបការបាន១៥ថ្ងៃនេះទេ និងស្នាក់នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ ។
បើតាមស្ត្រីឈ្មោះ រស់ វណ្ណ អាយុ៦២ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវជាម្តាយក្មេករបស់ស្ត្រីរូបនេះ បានឲ្យដឹងថា គាត់ទើបតែមកលេងកូនៗទេ ហើយមុនកើតហេតុ ខណៈដែលគាត់ កំពុងនៅបន្ទប់របស់កូនស្រីម្នាក់ទៀត ជួលស្នាក់នៅក្បែរនេះដែរ រីឯកូនប្រុសរបស់គាត់ ត្រូវជាប្តីរបស់ជនរងគ្រោះ ក៏មិននៅដែរ ចេញទៅធ្វើការងារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញបន្ទប់របស់កូនប្រសារគាត់បិទដាក់គន្លឹះជិត ពេលនោះ ក៏មានបងថ្លៃស្រី ដើរទៅហៅ ក្នុងបំណងរកបាយកក តែមិនឆ្លើយ មិនអស់ចិត្ត មើលតាមប្រហោងទ្វារ ស្រាប់តែឃើញជនរងគ្រោះយកក្រមាពណ៌ក្រហម មកចងកភ្ជាប់នឹងដែកមួយដើមដាក់គងក្នុងបន្ទប់ ដៃជើង ខ្វៃៗ ទើបស្រែកឆោឡោ ផ្អើលសាច់ញាតិ អ្នកជិតខាងនាំគ្នាធាក់ទ្វា ចូលស្រាយទម្លាក់ចុះភ្លាមៗ ទើបរួចផុតពីសេចក្តីស្លាប់ ។
តែបើតាមប្រភពពីសាច់ញាតិផ្សេងទៀត បានឲ្យដឹងថា កាលពីម្សិលមិញ ស្ត្រីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្តី បែបជាអាក់អន់ចិត្ត មិននឹកស្មានថា នៅវេលាម៉ោងខាងលើ បែរជាប៉ុនប៉ងបញ្ចប់ជីវិតបែបនេះទៅវិញ សំណាងហើយបងប្អូនឃើញ ជួយទាន់ពេល ។តែបើតាមសម្តីសមីខ្លួនផ្ទាល់ បានឲ្យដឹងថា គាត់ក៏មិនបានដឹងខ្លួនថា ប្រព្រឹត្តបែបគ្រោះថ្នាក់នេះដែរ ពោលនិយាយបែបជំនឿអរូបិយទៅវិញ ។ដោយមុននិងមកដាក់ពាក្យធ្វើការក៏បានបែបន់សុំឲ្យលោកតាជួយបើបានសម្រេចនិងថ្វាមាន់ស្ងោលុះបានហើយមិនទាន់រៀបចំថ្វាផងក៏អ្នកតាចូលនិងធ្វើរឿងបែបនេះតែម្តង ទោះជាយ៉ាងណាក្តី ស្ត្រីវ័យក្មេងក្រោយពីរួចផុតពីសេចក្តីស្លាប់ សមត្ថកិច្ច អាជ្ញាធរក៏បានចុះទៅពិនិត្យ សាកសួរជាក់ស្តែង ករណីមួយនេះសំណាងណាស់ដែលមានអ្នកដឹង ជួយទាន់ពេល ៕ផេង ភាព