មុខងារថតអេក្រង់មុខ(ScreenShot)គឺជាមុខងារដែលរាល់ម្ចាស់ទូរសព្ទចូលចិត្តប្រើប្រាស់ជាញឹកញាប់ ដូច្នេះហើយទើបថ្ងៃនេះ Tech Nowadays ឡើកយកមុខងារមួយនេះមកបង្ហាញថាត្រូវធ្វើយ៉ាងម៉េចពេល ScreenShot វាអត់ដំណើរការ?
ជួនកាលបើសិនជាប្រព័ន្ធប្រតិបត្តិការ Software នៅលើស្មាតហ្វូន iPhone របស់អ្នក វាហួសពេលកំណត (អត់អាប់ដេត Version ឬខ្មែរយើងហៅថា ហួសឌឺឡេ) វានឹងធ្វើឲ្យមានបញ្ហាដូចជា Screenshots មិនដំណើរការ។ ដូច្នេះហើយ អ្នកអាចចូលទៅសាកតំឡើងស៊េរីថ្មីបំផុតឲ្យ iPhone អ្នកដោយគ្រាន់តែ៖
ចូលទៅកាន់ Setting > General > Software Update រួចចុចបើកអូតូអាប់ដេត
ចំណាំ៖ នេះគ្រាន់តែ ១ វិធីក្នុងចំណោមវិធីទាំងអស់ក្នុងការជួសជុលពេល Screenshots មិនដំណើរការប៉ុណ្ណោះ ព្រោះជួនកាលវិធីនេះក៏មិនបានផលដោយសារតែស្មាតហ្វូនយើងមានបញ្ហាផ្សេង តែធានាវានឹងដំណើរការប្រសិនបើស្មាតហ្វូនអ្នកគ្មានបញ្ហា ឬខ្វះមុខងារអ្វីមួយ។
ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។ ដោយ៖ រីតា