Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាពេលខាងមុខ ពួកយើងហ្នឹងឃើញផ្កាក្ងោកពណ៌លឿង​រីកស្គុះស្គាយ​​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ

លោក​​អ៊ុ​ន ​ចាន់​ដា អភិបាលខេត្ត​ថ្លែង​នៅ​ក្នុង​ពិធី​ដាំ​ដើម​ក្ងោកផ្កាពណ៌លឿង​​ចំនួន​៥០០​ដើម ​នា​​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០២០ ភ្លាមៗលោកក៏មានប្រសាន៍ថា «មនុស្ស​ម្នាក់​ត្រូវ​ដាំ​ដើមឈើ​មួយ​ដើម​»។

គោលបំណងដ៏របស់លោកគឺសម្រាប់​លម្អ​តាម​ដងផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ​ប្រយោជន៍​សម្រាប់​ផ្ដល់​ម្លប់ និង​ចេញ​ផ្កា​​ពណ៌លឿង​យ៉ាង​ស្រស់ស្អាត​ ​ដើម្បី​ទាក់ទាញ​​ដល់​​ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ដ​នៅ​​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ​កាន់តែ​​ច្រើន​ឡើង​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​បាន​រួម​គ្នា​ដាំ​ដើម​ក្ងោក សម្រាប់​លម្អ​នៅ​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ​។ ​

ជាក់ស្ដែង​កន្លែង​ដែល​កំពុង​​ប្រារព្ធ​ពិធី​នេះ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក​អភិបាលខេត្ត​ជំនាន់​មុន បាន​ដាំ​ដើមឈើ​ប្រណិត​ដែល​កំពុង​តែ​ផ្ដល់​ម្លប់​ត្រជាក់ ធ្វើ​ឲ្យ​អ្នកចូលរួម​រាប់រយ​នាក់​មាន​អារម្មណ៍​ស្រស់ថ្លា​។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ជុំវិញ​ប្រាសាទ​ក្នុង​មួយ​គ្រួសារ ត្រូវ​ថែរក្សា​ដើម​ក្ងោក​១​ដើម​ធ្វើ​យ៉ាងណា​ពូន​ជ្រុំ​ស្រោច​ទឹក លូតលាស់​ឲ្យ​បាន​ល្អ​សម្រាប់​ផ្ដល់​ជា​ម្លប់​នឹង​អាច​ឱ្យ​យើង​លក់ដូរ​នៅ​ក្រោម​ដើមឈើ​បង្កើន​ប្រាក់​ចំណូល បាន​មួយ​កម្រិត​បន្ថែម​ទៀត​ដល់​ក្រុម​គ្រួសារ​។

ចំពោះ​គោលដៅ​ក្នុង​ពេល​ខាង​មុខ​ក៏​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ឧបត្ថម្ភ​អំ​ពូ​ល​សូ​ឡា​ក្នុង​មួយ​គ្រួសារ​មួយ​គ្រឿង ដើម្បី​ដាក់​បំភ្លឺ​តាម​ដងផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ដែល​ពេល​នោះ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ នឹង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​បន្ថែម​ទៀត៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9551659