ផ្លូវឆ្ពោះទៅតំបន់ទេសចរណ៍មួយកន្លែង ដែលស្ថិតនៅក្បែរស្ពាន ត្រូវបានបាក់ស្រុក ស្ទើរតែទាំងស្រុង នឹងមិនអាចឱ្យរថយន្តបើកបរទៅវិញទៅមកបាន។
ផ្លូវមួយនេះ ត្រូវបានខូចខាតយ៉ាងដំណំ ដោយសារទឹកភ្លៀងហូរច្រោះ កាលពីព្រលប់ថ្ងៃ២ សីហា ឆ្នាំ២០២០ ស្ថិតនៅវាលរេញ-ស្ទឹងហាវ ត្រង់ចំណុចជាប់ស្ពានទី៥ និងជាប់ស្ពានទី៨ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានប្រាប់ឱ្យដឹងថា អាជ្ញាធរបានធ្វើការចាក់ដីជួសជុលជាបណ្តោះអាសន្នខ្លះៗវិញហើយ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ មុននឹងធ្វើការជួសជុលផ្លូវការ ដោយក្រុមហ៊ុនទទួលធ្វើការជួសជុលផ្លូវនេះ។
យ៉ាងណាក៏ដោយ រថយន្តធុនធំ មិនអនុញ្ញាតឱ្យធ្វើការឆ្លងកាត់លើផ្លូវនេះទេ៕ ដោយ៖ ត្នោត