អាល់ប៊ុមបទចម្រៀងខ្នាតតូចរបស់តារាចម្រៀង Kang Daniel ដែលត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ម៉ោង ៦ល្ងាច បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការទន្ទឹងរង់ចាំការចេញផ្សាយអាល់ប៊ុមនេះនៅតែបន្តកើនឡើងជាមួយអ្នកគាំទ្រ ដោយសារតែការចូលរួមរបស់លោក JQ ។
លោក JQ បានតែងនិពន្ធបទចម្រៀងមួយចំនួនដូចជាបទ Touchin និងបទ Jealous ដែលត្រូវបានបញ្ចូលក្នុងអាល់ប៊ុមទោលចុងក្រោយរបស់ Kang Daniel ។
ទន្ទឹមនឹងនេះដែរ អាល់ប៊ុមបទចម្រៀងខ្នាតតូច Magenta ចុងក្រោយបង្អស់របស់ Kang Daniel នឹងត្រូវចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣ សីហា វេលាម៉ោង ៦ល្ងាចនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop