ម្នាលភិក្ខុទាំងឡាយរាជសម្បត្តិរបស់មនុស្សលោកជារបស់ស្តួចស្តើងណាស់ បើយកទៅប្រៀបធៀបនឹងសេចក្តីសុខវាជារបស់ទិព្វមានគុណសម្បត្តិគឺខុសគ្នាឆ្ងាយណាស់ ។
ម្នាលភិក្ខុទាំងឡាយ បុរសស្ត្រីពួកខ្លះក្នុងលោកនេះចាំរក្សានូវឧបោសថសីលដែលប្រកបដោយអង្គ៨ប្រការ លុះបែកធ្លាយរូបកាយទៅរមែងទៅកើតនៅឋានចាតុម្មហារាជិកទេវតា ។ ចំណែកមនុស្សខ្លះទៀតដោយអំណាចនៃការរក្សាឧបោសថសីលអស់យប់១និងថ្ងៃ១ លុះពេលដែលបែកធ្លាយរូបកាយទៅក៏បានទៅកើតនៅឋាតាវត្តិង្សទេវតាដែលបរិបូណ៌ដោយទិព្វសម្បត្តិកើតអំពីសេចក្តីល្អដែលខ្លួនបានបំពេញហើយ ។
ហេតុនេះសូមសាធុជនក្មេងចាស់ប្រុសស្រីតាំងចិត្តរក្សានូវឧបោសថសីលដោយចិត្តបរិសុទ្ធកុំមានសេចក្តីប្រមាថឡើយ។ ដោយ៖ កោះសន្តិភាព