Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរខេត្តព្រះសីហនុ ស្នើឱ្យផ្អាកការនេសាទ និងធ្វើដំណើរតាមសមុទ្រ ជាបណ្តោះអាសន្ន

រដ្ឋបាល​ខេត្តព្រះសីហនុ បានធ្វើការ​អំពាវនាវ​ ដល់ម្ចាស់​ក្រុមហ៊ុន ដឹក​ជញ្ជូន​ដោយ​ជលយាន ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ និងអ្នក​ប្រជា​នេសាទ​ទាំងអស់ ឱ្យ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់ និង​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ ក្នុងអំឡុងពេល​នេះ។ នេះបើយោង​តាម​សេចក្តីជូនដំណឹង ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០២០ សម្ពាធ​ទាប​សកម្មមួយ ​បាន​កើតឡើង​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្តន៍​ទៅ​ជា​វិ​សម្ពាធ​ទាប (Tropical Depression)​។

វិ​សម្ពាធ​ទាប​នេះ​ បាន​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​ជា​ព្យុះ​ទី ៣ ឈ្មោះ ស៊ី​ន​ឡា​គូ​_(SINLAKU) ហើយ​បាន​បោកបក់​មក​កាន់​តំបន់​ភ្នំ និង​ឆ្នេរសមុទ្រ​កម្ពុជា បណ្តាល​ឱ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់​បោក​ខ្លាំង​។

​ស្ថានភាព​អាកាសធាតុបែបនេះ អាចធ្វើឱ្យ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ច្រើន ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់​ៗផងដែរ។

អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន គ្រោះធម្មជាតិជាយថាហេតុ ដែលអាចកើតឡើង នាប៉ុន្មានថ្ងៃខាងមុខនេះ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9551172