Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អានិសង្ស​នៃ​ការ​សមាទាន​ឧបោសថសីល

ព្រះ​មានបុណ្យ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថសីល​ប្រកបដោយ​អង្គ​៨​ប្រការ ដែល​បុគ្គល​ថែរក្សា​ល្អ​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿង​ច្រើន​ផ្សាយ​ទៅ​អស់ទិស​ទាំងពួង ។

ម្នាល​ភិក្ខុ​ទាំងឡាយាឧបោសថសីល​ប្រកបដោយ​អង្គ​៨​ប្រការ​ដែល​បុគ្គល​រក្សា​ល្អ​ហើយករមែង​ទទួល​បាន​នូវ​បុណ្យ​កុសល​ច្រើនែមានកេរ្តិ៍ឈ្មោះ​ពីរោះ​ផ្សាយ​ទៅ​ឆ្ងាយទហើយ​បុណ្យ​នេះ​ក៏​នឹង​ញុំ​ា​ង​សេចក្តី​រុងរឿង​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំងពួង​ដែល​ជាទី​ជ្រះថ្លា​នៃ​មនុស្ស​និង​ទេវតា​ទាំងឡាយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុនេះ​ចូរ​បុរស​និង​ស្ត្រី​ទាំងឡាយ​គប្បី​រក្សា​នូវ​ឧបោសថសីល​ប្រក​បដោយ​អង្គ​៨​ប្រការ​ជាប់​ជា​និច្ច​ចុះរលុះ​បែកធ្លាយ​រាង​កាយ​នេះ​ទៅករមែង​បាន​ទៅ​កើត​ជាមួ​យនឹង​ទេវបុត្រ ទេវតា​ក្នុង​ឋានសួគ៌​សោយ​សម្បត្តិ​ទិព្វ​អស់​កាល​អង្វែង​ឆ្នាំង។ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9550931