Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ​អ្នកបួស​លែង​គោរព​វិន័យ​ធ្វើ​ម្តេ​ច​​សាសនា​រុងរឿង​ទៅ​បាន ?

ព្រះពុទ្ធ​សាសនា​ថ្កុំថ្កើង​ទៅ​បាន​លុះណាតែ​អ្នកបួស​គឺ ភិក្ខុ សាមណេរ ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទល់​ទ្រ​ខឿន​សាសនា​គោរព​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ប៉ុន្តែ​បើ​អ្នកបួស​ដែល​ជា​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា លែង​ប្រតិបត្តិ​ទៅ​តាម​តួនាទី​របស់​ខ្លួន រវល់​តែ​ភ្លើតភ្លើន​លោត​ហក់​ទៅ​តាម​សម័យ​ទំនើប​ឬ​សិក្សា​មន្តអាគម​ស្រោច​ទឹក ចារ​យ័ន្ត ធ្វើ​ពេទ្យ​មើលជំងឺ​ហើយ សាសនា​ក៏​នឹង​អន្តរធាន​ជាក់​ជា​មិន​ខាន ។ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​ចាក​លោកៈ

១-​អ្នកបួស​ទាំង​ពីរ​ពួក​មិន​ស្តាប់ធម៌​ដោយ​គោរព

២-​អ្នកបួស​មិន​រៀន​ធម៌​ដោយ​គោរព

៣-​មិន​ទ្រទ្រង់ធម៌​វិន័យ​ដោយ​គោរព

៤-​មិន​ពិចារណា​នូវ​ព្រះធម៌​ដោយ​គោរព

៥-​ព្រះសង្ឃ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ធម៌​វិន័យ​ដោយ​គោរព ។

វិន័យ​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ ឧបាសក ឧបាសិកា​លែង​ស្តាប់ធម៌ លែង​គោរព​ព្រះសង្ឃ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់ខ្ពស់​ទៅ​បាន ។ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9549997