Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អវកាសយានិក​របស់អា​មេ​រិ​ក​២​រូប ​កំពុង​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញនាពេលខាងមុខនេះ

យោងតាមរយៈបណ្តាញសង្គម TWITTER អង្គការ NASA អា​មេ​រិ​ក​ប្រកាស​ថា អវកាសយានិក​អា​មេ​រិ​ក​២​រូប ដែលបាន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS កាលពី​ថ្ងៃ​ទី​១ សីហា កំពុង​តែ​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ។

តាម​យានអវកាស​របស់​ក្រុមហ៊ុន SPACEX អា​មេ​រិ​ក​ដែល​ពួក​គេ​ជិះ​ទៅ ដោយ​ការ​វិល​ត្រឡប់​នោះ​ប្រព្រឹត្ត​ទៅ​ពេល​កំពុង​មានការ​គំរាមកំហែង​របស់​ព្យុះ​ដ៏​ខ្លាំង​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា។ យ៉ាងណាមិញអង្គការ NASA បន្ត​ថា អវកាសយានិក​ទាំង២​រូប​លោក BOB BEHNKEN និង​លោក DOUG HURLEY បាន​ចាក​ចេញពី​ស្ថានីយ​ISS ក្រោយ​ពី​បាន​ផ្សាយ​បណ្ដា​រូបភាព​បង្ហាញ​ពី​យាន​ដែល​ពួក​គេ​ជិះ​ផ្ដាច់ខ្លួន​ចេញពី​ស្ថានីយ​អវកាស។

ជាពិសេស អវកាសយានិក​ទាំង​២​រូប បាន​ចាក​ចេញពី​ផែនដីតាំងពី​ថ្ងៃ​ទី​៣០ ខែ ឧសភា​ មក តាម​យានអវកាស CREW DRAGON របស់ SPACEX ហើយ​គ្រោង​មក​ដល់​ផែនដី​វិញ នា​រសៀល​ថ្ងៃ​ទី​២ សីហា ដោយ​ចុះ​ក្នុង​ដែនទឹក​នៃ​រដ្ឋ​ផ្ល​រី​ដា ។ ការ​ចុះនៅ​តែ​រក្សា​នា​ភាគ​ខាងលិច​រដ្ឋ​ផ្ល​រី​ដា ខណៈ​ព្យុះ​ISAAS គំរាមកំហែង ឆ្នេរសមុទ្រ​ខាងកើត​នៃ​ឧ​បទ្វីប​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិកផងដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9549962