Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្សងព្រេងបែបសន្សំសំចៃនៅប្រទេសរៀតណាម

ដូចដែលបានសន្យាជាមួយមិត្តទាំងអស់គ្នាអញ្ចឹង គឺលើកមុនខ្ញុំបាននិយាយពីការធ្វើដំណើរតាម​ Tour Guide ជា​មួយខ្មែរ ឥឡូវនេះយើងមកនិយាយពីការធ្វើដំណើរតាម​ Tour Guide បរទេសវិញម្តង​ ចង់ដឹងទេថាខ្ញុំបានផ្សងព្រេងជាមួយបងប្រុសខ្ញុំយ៉ាងម៉េចខ្លះនោះ តោះអានទាំងអស់គ្នា

ពិតណាស់កាលដែលយើងទៅផ្សងព្រេងតែពីរនាក់ ហើយមិនចេះភាសាស្រុកគេនោះគឺមានភាពពិបាកខ្លាំងនិយាយជាមួយគេ តែគេមិននិយាយជាមួយ ចង់ហូបអីក៏មានអារម្មណ៍ថាពិបាកដែរ ប៉ុន្តែសម្រាប់កន្លែងតំបន់ទេសចរណ៍អញ្ចឹងគឺតែងតែមានអ្នកចេះភាសាអង់គ្លេសហើយ ព្រោះជាភាសាដែលមនុស្សទូទៅនិយមប្រើប្រាស់ ហើយក៏មានបរទេសភាគច្រើននិយមមកកំសាន្តផងដែរ បកមកវិញសំណាងហើយដែលខ្ញុំមានបងប្រុសគាត់ចេះនិយាយភាសាវៀតណាមបានកុំអីបបរស ត្រីហើមហើយ​ ហ្ហាហ្ហា។ រូបភាពខាងក្រោមគឺជារូបដែលខ្ញុំបានទៅកំសាន្តនិងចែកជូនបងប្អូនទាំងអស់គ្នាទស្សនា

និយាយពីការធ្វើដំណើរវិញ គឺខ្ញុំធ្វើដំណើរបែបសន្សំសំចៃ ពីភ្នំពេញទៅដល់ហូជីមិញសិន បន្ទាប់មកយើងបរិភោគអាហារពេលថ្ងៃត្រង់នៅទីនោះ រួចចូលទៅព្រលានយន្តហោះTan Son Nhat​​ ហោះទៅ ហាណូយ(Hanoi) ដែលប្រើរយៈពេលទាំងជិះនិងហោះគឺជិតមួយថ្ងៃ ដល់ហាណូយហើយ ខ្ញុំក៏រៀបអីវ៉ានចូលទៅផ្ទះសំណាក់ដែលមានតម្លៃ៣០ដុល្លារក្នុងមួយបន្ទប់ ម្នាក់១៥ដុល្លារ ខាប់សារី។ បន្ទាប់មកខ្ញុំក៏រៀបចំចេញទៅក្រៅនៅកន្លែងមួយគឺ បឹងហ័នគីម(Hoàn Kiếm)បន្ទាប់មកយើងក៏ដើរទៅកន្លែងមួយទៀតគឺ Night Pubstreet ហាណូយដែលសំបូរទៅដោយកន្លែងអាហារដ្ឋាននិងហាងផឹកស៊ី សម្រាប់ស្រីស្អាតប្រុសសង្ហារក៏មិនតិចដែរ បូករួមទាំងខ្ញុំពីរនាក់ ហ្ហាហ្ហា​ និយាយលេងទេ។ រូបភាពខាងក្រោម

បន្ទាប់មកថ្ងៃទីពីរក៏ធ្វើដំណើរទៅវត្តប៉ាយឌឺង (Bai Dinh Pagoda) ជាមួយ Tour Guide ដើម្បីគយគនទេសភាពនិងស្គាល់ពីវប្បធម៍រត្តអារាមរបស់វៀតណាមផងដែរ បន្ទាប់មកយើងធ្វើដំណើរទៅភ្នំមួយទៀតដែលខ្ញុំមិនចាំឈ្មោះទេ រូចពួកយើងក៏ជិះទូកវៀតណាមប្រហែល១ទៅ២ម៉ោងគយគន់ទេសភាព និងជិះកាត់ចូលរោងភ្នំដែលមិនគួរអោយជឿ។ បន្ទាប់ពីជិះទូករួចនោះពួកយើងក៏ធ្វើដំណើរមកកាន់ហាណូយវិញ។ 

សរុបមកអ្នកទាំងអស់គ្នាបើសិនមានឱកាសបានមកលេងនៅប្រទេសវៀតណាម ហាណូយនេះអ្នកទាំងអស់គ្នានិងបានទទួលបានបទពិសោធន៍ថ្មីលក្ខណៈបរទេស និងគយគន់ទេសភាពដោយមិនណាយចិត្ត ចង់ទៅលេងម្តងហើយៗម្តងទៀតខ្ញុំសុំធានា ហើយមួយវិញទៀតបើសិនអ្នកទាំងអស់គ្នាទៅកំសាន្តនៅវៀតណាត ហាណូយគឺចំណាយប្រហែល300ដុល្លារជាង បូកបញ្ចូលទាំងថ្លៃយន្តហោះទៅមក នេះជាអត្ថបទសម្រាប់ថ្ងៃដំបូងនិងថ្ងៃទីពីរ សម្រាប់ថ្ងៃទីបីខ្ញុំនិងប្រាប់អ្នកទាំងអស់គ្នានៅឆាប់ៗនេះ តែកុំភ្លេចតាមដានទស្សនា Video នៅក្នុងគណនី TNAOT របស់ខ្ញុំណា។

All rights reserved: Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9549916