ក្រុមសេះបង្កង់ Juventus បានក្លាយជាជើងឯក Seire A ជាលើកទី៩ ជាប់ៗគ្នា ប៉ុន្ដែអ្វីដែលបែ្លកនោះគឺក្រុមដែលមានលោក Maurizio Sarri ដឹកនាំបានបញ្ចប់រដូវកាលរបស់ខ្លួនជាមួយពិន្ទុតិចបំផុតក្នុងមួយទសវត្សរ៍ចុងក្រោយរបស់ក្លឹប។
Juventus បានឈ្នះជើងឯកលីគកំពូលអ៊ីតាលី កាលពី២សប្ដាហ៍មុន ក្រោយយកឈ្នះ Sampdoria ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Allianz កាលពីថៃ្ងទី២៦ ខែកក្កដា កន្លងទៅ។
បើទោះបីជាឈ្នះជើងឯកក្នុងរដូវកាលនេះក៏ពិតមែន ប៉ុន្ដែបើប្រៀបទៅនឹងឆ្នាំមុនៗដែលក្លឹបឈ្នះពាន គឺក្នុងរដូវកាលនេះ Juventus មានត្រឹម៨៣ពិន្ទុប៉ុណ្ណោះ ដែលជាពិន្ទុតិចបំផុតមិនធ្លាប់មានក្នុងនាមជាក្រុមឈ្នះជើងឯក៕
ប្រភព៖ Goal