វគ្គផ្តាច់ព្រ័ត្រ្ត FA Cup កាលពីសប្តាហ៏មុននៅតែជាសុបិន្តដ៏អាក្រក់មួយរបស់ក្លឹបតោខៀវChelsea ដោយក្លឹបបានទទួលរងបរាជ័យក្រោមថ្វីជើងArsenal ក្នុងលទ្ធផល 2ទល់នឹង1 ។ លើសពីនេះមានកីឡាករបីរូបឯនោះ ដែលទទួលរងរបួសក្នុងការប្រកួតនោះ និងបានចោទជាបញ្ហាសម្រាប់ការប្រកួតChampion League ដែលត្រូវប៉ះ Bayern Munich។
ជុំវិញការរបួសនេះដែរ Lampard បាននិយាយក្រោយបញ្ចប់ការប្រកួតនេះថា ៖ “ចំពោះ Azpilicueta និង Pulisicមានបញ្ហាសរសៃរពួរដូចគ្នា ដែលត្រូវការ ស្កេនមើលបន្តទៀតហើយច្បាស់ណាស់ពួកគេនិងខកខានការប្រកួតUCL សប្តាហ៏ក្រោយពេលក្រុមធ្វើដំណើរទៅជួប Bayern Munich ។ ចំណែក Pedro ប្រហែលភ្លាត់ឆ្អឹងស្មាតែវាមិនទាន់ជាក់លាក់នៅឡើយទេ។”
គួរបញ្ជាក់ផងដែរថា Chelsea និងត្រូវជួប Bayern Munich ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយនៃ UEFA Champion League ដោយជើងទី១ Chelsea បានទទួលរងបរាជ័យ ៣ទល់នឹង ០ក្នុងផ្ទះខ្លួនឯង។
ប្រភព៖ Skysport