Adama Traore គឺជាកីឡាករដែលអូសបាល់ដាច់ខែ្សការពារច្រើនជាងគេក្នុងលីគកំពូលអឺរ៉ុបទាំង៥ សម្រាប់រដូវកាល ២០១៩-២០២០។
ខែ្សបម្រើស្លាបរបស់ក្រុម Wolves ក៏ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករល្អជាងគេទី៣ ប្រចាំលីគកំពូលអង់គ្លេសផងដែរ ដោយយោងតាមស្ថិតិរបស់គេដែលបានបង្ហាញក្នុងរដូវកាល ២០១៩-២០២០។
កីឡាករសញ្ជាតិអេស្ប៉ាញ បានស៊ុតបញ្ចូលទី៤គ្រាប់ និងបញ្ជូនបានចំនួន៩ ជួយ Wolves បញ្ចប់រដូវកាលចំណាត់ថ្នាក់ទី៦ ក្នុងលីគខណៈ Plante Football បានចុះផ្សាយថា រូបគេមានស្ថិតិអូសដាច់បាល់បានចំនួនគិតជាមធ្យម ៦.៣ ដង ក្នុងមួយប្រកួតដែលធើ្វឲ្យគេជាប់ជាកីឡាករ អូសដាច់បាល់ច្រើនជាងគេក្នុងរដូវកាល ២០១៩-២០២០ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។
ខាងក្រោមនេះគឺជាកីឡាករទាំង១០ អូសដាច់បាល់ច្រើនជាងគេក្នុងរដូវកាល ២០១៩-២០២០៖
10 Eden Hazard – Real Madrid – 4.1
8 Mounir Chouiar – Dijon – 4.2
8 Youcef Atal – Nice – 4.2
7 Moussa Djenepo – Southampton – 4.3
6 Wilfried Zaha – Crystal Palace – 4.5
5 Jeremie Boga – Sassuolo – 4.7
4 Lionel Messi – FC Barcelona – 5.73 Allan Saint-Maximin – Newcastle – 5.8
2 Neymar – PSG – 6.1
1 Adama Traore – Wolves – 6.3
ប្រភព៖ Sportbibble