អ្នកចាំទីចុងក្រោយគេបង្អស់ ដែលបានជួយសង្គ្រោះបាល់ប៉េណាល់ទីរបស់ Bruno Fernandes បានផ្ដល់នូវគន្លឹះមួយចំនួនក្នុងការសង្គ្រោះបាល់របស់គេ។
Fernandes មានស្ថិតិស៊ុតបាល់ប៉េណាល់ទីយ៉ាងល្អ ចាប់តាំងពីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ខណៈគិតត្រឹមពេលនេះ រូបគេបានស៊ុតបញ្ចូលទីបាល់ប៉េណាល់ទីចំនួនសរុប១៧គ្រាប់ហើយក្នុងអាជីពរបស់គេ។
អ្នកចាំទីដែលសង្គ្រោះបាល់ប៉េណាល់ទីរបស់ Bruno គឺឈ្មោះ Miguel Soares អំឡុងពេល Sporting ប្រកួតទល់នឹងក្រុម Loures កាលពីខែតុលា ឆ្នាំ២០១៨។
Soares បាននិយាយពីការជួយសង្គ្រោះបាល់ប៉េណាល់ទីរបស់ Fernandes ប្រាប់ដល់សារព័ត៌មាន Daily Star ថា៖ «ការសង្គ្រោះនេះគឺពិតជាអស្ចារ្យសម្រាប់ខ្ញុំ។ អ្វីដែលសំងាត់របស់ខ្ញុំនេះ គឺការផ្លាស់ទីតិចៗរបស់ខ្ញុំទៅខាងឆ្វេង»។
«ខ្ញុំបានឲ្យ Bruno សម្រេចចិត្ដក្នុងការស៊ុតទៅខាងណាមួយ ប៉ុន្ដែខ្ញុំដឹងអំពីចលនានិងជំហររបស់គេពេលដែលគេស៊ុត ហើយខ្ញុំក៏បានហក់ទៅខាងឆ្វេង និងសង្គ្រោះបាល់នោះតែម្ដង»៕
ប្រភព៖ Daily Star