Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ពៃក្តោប ​និង​ស្ពៃបូកគោ ​កំពុង​មាន​តម្រូវការ​ច្រើន​នៅ​ទីផ្សារ​ទីក្រុង​ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ប្រជា​កសិករ​ដាំ​បន្លែ​មួយ​រូប​រស់នៅ​ខេត្ត​ម​ណ្ឌ​គិរី​បាន​អះអាង​ថា ​ស្ពៃក្តោប​ និង​ស្ពៃបូកគោ​ គឺ​មាន​តម្រូវការ​ច្រើន​នៅ​ទីផ្សារ​ក្រុងភ្នំពេញ ​ហើយ​តម្លៃ​ស្ពៃ​ពីរ​ប្រភេទ​ក៏​មាន​តម្លៃ​ថ្លែ​គួរសម​ណាស់​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​បន្លែ​ប្រភេទ​ផ្សេង​ៗ​ទៀត​។

ផ្អែក​លើ​ការ​ដាំ​បន្លែ​តាំងពី​ឆ្នាំ​២០១៤ លោក គ្រី ម៉េ​ង​ឈាង ប្រកប​មុខរបរ​ដាំ​បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ នៅ​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា ​«ស្ពៃក្តោប និង​ស្ពៃបូកគោ​ទីផ្សារ​ធំ​គឺ​នៅ​ភ្នំពេញ និង​អាច​លក់​បាន​ថ្លៃ​៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ស្ពៃក្តោប និង​ស្ពៃបូកគោ​សព្វ​ថ្ងៃនេះ​ទីផ្សារ​គេ​ចាំ​ទទួល​ទិញ សំខាន់​យើង​ទេ​ធ្វើ​ឱ្យ​បានឱ្យ​គេ​»​។

លោក​លើក​ឡើង​ថា «​គ្រួសារ​ខ្ញុំ​ចាប់ផ្តើម​ប្រកប​មុខរបរ​ដាំ​បន្លែ​នេះ​តាំងពី​ឆ្នាំ​២០១៤ មាន​ដាំ​ស្ពៃ​ក្តោប និង​ស្ពៃ​បូ​គោ តែ​ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ចាប់ផ្តើម​ដាំ​នៅ​ឆ្នាំ​២០១៧​។​តែ​នៅ​សព្វ​ថ្ងៃនេះ​មាន​ដាំ​តែ​ស្ពៃក្តោប និង​ស្ពៃបូកគោ ហើយ​ប្រមូល​ផល​បានជា​បណ្តើរ​ៗ​លើ​ផ្ទៃដី​ជាង​២​ហិ​កតា​(​ជិត​១​ម៉ឺន​គុម្ព​)»​។

បើ​តាម​កសិករ​រូប​នេះ​សព្វថ្ងៃ​កំពុង​ប្រមូល​ផល​ស្ពៃក្តោប ​និង​ស្ពៃបូកគោ​ ​តែ​នៅ​លើ​ផ្ទៃដី​តែ​ជាង​២​ហិ​កតា ប៉ុន្តែ ចាប់ពី​ខែតុលា ឬ​វិច្ឆិកា​ខាង​មុខ​នេះ ទៅ​លោក​នឹង​សម្រុក​ដាំ​បន្ថែម​ទៀត​នៅ​លើ​ផ្ទៃដី​ជាង​១៦​ហិ​កតា ព្រោះ​តម្រូវការ ​ឬ​ទីផ្សារ​គេ ជំរុញ​ឱ្យ​ដាំ​ស្ពៃក្តោប​ និង​ស្ពៃបូកគោ​ឱ្យ​បាន​ច្រើន ពុំ​ចាំបាច់​ភ័ យ​ឬ​ខ្លាច​នៅ​សល់​នោះ​ទេ​។

លោក​បន្ត​ថា ក្នុង​រយៈពេល​ពីរ ​ឬ​បី​ថ្ងៃ​កន្លង​ទៅ​នេះ យើង​កាត់​ស្ពៃក្តោប ​និង​ស្ពៃបូកគោ​ជាង​មួយ​១០០​គីឡូក្រាម​ក្នុង​មាន​ដឹក​ទៅ​កាន់​ទីផ្សារ​នៅ​ភ្នំពេញ​ច្រើន​ជាង កំពង់ចាម សៀមរាប បាត់​ដំបង។

ពាក់ព័ន្ធ​និង​ការ​ដាំ​ស្ពៃក្តោប ​និង​ស្ពៃបូកគោ​នេះ ថ្មី​ៗ​នេះ​បើ​យោង​តាម​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ​ប្រមាញ់ ​និង​នេសាទ បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កសិ​ករ​ដាំ​ស្ពៃក្តោប ​និង​ស្ពៃបូកគោ និង​មានការ​ជឿជាក់​ថា ​ទីផ្សារ និង​តម្លៃ​បន្លែ​សុវត្ថិភាព​នឹង​ល្អ​ប្រសើរ​​ឡើងជា​លំដាប់​ ដោយសារ​ការ​ពេញ​និយម​របស់​អ្នក​បរិភោគ​ដែល​គិតគូ​ពី​សុខភាព​ជា​ចំបង ហើយ​អ្នក​ដាំ​ក៏​បាន​អនុវត្ត​តាម​លក្ខណ​: បច្ចេកទេស​ត្រឹមត្រូវ ជា​ពិសេស​បន្លែ​ដែល​មាន​ប្រភព​ពី​ខេត្ត មណ្ឌល​គី​រី​នេះ​តែ​ម្តង​ដោយសារ​ក្សេត្រ​បរិស្ថាន​សម្រាប់​ដំណាំ​បន្លែ​មានការ​លូតលាស់​បាន​ល្អ និង​រស់ជាតិ​ឆ្ងាញ់​ពិសារ​ទៀត​ផង​៕ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548399