ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២ សីហា នេះថា ផ្លូវសម្តេចសង្ឈ (ថ្មដា) វាលរេញ-ស្ទឹងហាវ ត្រង់ចំណុចជាប់ស្ពានទី៥ និងជាប់ស្ពានទី៨ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ត្រូវបានផ្អាកមិនអោយរថយន្តធុនធំធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវក្រាលកៅស៊ូត្រង់ចំណុចនោះបានបាក់ស្រុតដោយសារទឹកហូរច្រោះ ប៉ុន្តែសម្រាប់រថយន្តធុនតូចត្រូវបានអនុញ្ញាតអោយដំណើរជាធម្មតា ។
ពាក់ព័ន្ធនឹងករណីផ្លូវបាក់ស្រុតដោយសារទឹកហូរច្រោះខាងលើនេះ អាជ្ញាធរបានបន្តែមថា ជំនាញសាធារណការកំពុងចុះពិនិត្យ និងចាប់ផ្តើមជុសជុល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ដោយ៖កោះសន្តិភាព