Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​មួយប៉ប្រិចភ្នែក! ឆក់យកជីវិត​យុវសិស្ស​ម្នាក់​តាម​ផ្លូវជាតិលេខ​៤

រាជធានី​ភ្នំពេញ​ ៖ ​ក្មេ​ង​ប្រុស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ជិះ​ម៉ូតូ​១​គ្រឿង​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ហើយ​ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​​មក​​ដល់​កិន ​បណ្ដាល​ឲ្យ​បែកក្បាល​បាត់បង់ជីវិត​តែម្តង​។​ បន្ទាប់​មក​ម៉ូតូ​មួយគ្រឿង​ដែល​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​បាន​បើក​គេច​ទៅ​បាត់​ស្រមោល ចំណែកឯ​រថយន្ត​ដែល​កិន​ក្មេង​ប្រុស​ខាងលើ​នោះ​ព្យាយាម​បើក​គេចដែរ ប៉ុន្តែ​គេច​មិន​រួច​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​ប្រជា​ការពារ​សង្កាត់​និង​ភូមិ​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​វត្ត​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​លន់ ស៊ា​ង​លី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន មាន​ទីលំនៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ​ជាអ្នកបើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ កំពង់ធំ ​1K-7116 ។​ចំណែក​រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៍ស ​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-5449 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​លួ​ន ស៊ា​ង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ​បាន​ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ​។​ស្រប​ពេល​នោះ​ ស្រាប់តែ​​មាន​រថយន្ត​ខាងលើ​​មក​​ដល់​ក៏​វាក់​ជាន់​ហ្វ្រាំង​អត់​ទាន់​ក៏​បាន​កិន​បណ្ដាល​ឲ្យ​បែកក្បាល​ទាំង​ពាក់មួក​សុវត្ថិភាព​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​បន្ទាប់ពី​​កើតហេតុ​ ម៉ូតូ​​មួយគ្រឿង​ដែល​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ​បាន​បើក​គេច​ទៅ​បាត់​ស្រមោល ចំណែកឯ​រថយន្ត​ដែល​កិន​ក្មេង​ប្រុស​ខាងលើ​រហូត​ដល់​​បាត់បង់ជីវិត​​នោះ​ក៏​បាន​ព្យាយាម​បើកគេច​ដែរ ប៉ុន្តែ​គេច​មិន​រួច​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​ប្រជា​ការពារ​សង្កាត់​និង​ភូមិ​ដេញ​តាម​រហូត​ដល់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ​ទើប​ទាន់​និង​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

​ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវបាន​នាំ​ទៅ​ធ្វើ​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​មួយ​ជំ​ហ៊ាន ​រួច​ទើប​ប្រគល់​បន្ត​ទៅ​ឲ្យ​ខាង​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​៕ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548278