Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាគម​ស្បែកជើង​កម្ពុជា​ស្នើ​អឺរ៉ុប​ពន្យារពេល​ដក​ផ្នែក​ខ្លះ​នៃ​EBA ពី​កម្ពុជា​ខណៈ​ថ្ងៃ​ឱសានវាទ​កាន់តែ​កៀក

រាជធានី​ភ្នំពេញ ៖ សមាគម​ស្បែកជើង​កម្ពុជា​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​ការងារ​របស់​កម្មករ​-​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​កម្ពុជា បើសិនជា​សហគមន៍​អឺរ៉ុប​នៅ​តែ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA ផ្នែក​ខ្លះ​ពី​កម្ពុ​ជានា​ថ្ងៃ​ទី​១២ ខែសីហា ២០២០២​នេះ ព្រោះ បច្ចុប្បន្ន​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ ជំងឺ​កូ​វី​ដ​១៩ ជា​លទ្ធផល​ធ្វើ​អោយ​កម្មករ​កម្មការិនី​ប្រមាណ​៣​ម៉ឺន​ទៅ ៤​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ​រួច​ទៅ​ហើយ​នៅ​ក្នុ​ងិ​វ​ស័​យ​ឧស្សាហកម្ម​ស្បែកជើង ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ ទី​៣១ ខែកក្កដា ២០២០ របស់​សមាគម​ស្បែកជើង​កម្ពុជា​។

សមាគម​មួយ​នេះ ក៏​បាន​អំពាវនាវ​សា​ជា​ថ្មី​ដល់​សហគមន៍​អឺរ៉ុប អោយ​ពន្យារពេល​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះទៅ​ឆ្នាំ​ក្រោយ​វិញ ដោយ​សមាគម​ស្បែកជើង​កម្ពុជា​ក៏​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ផង​ដែរ​ពី​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៅ​សមាជិក​ផលិត​ស្បែកជើង​សម្រាប់​នាំ​ចេញ​នៅ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ដំណើរការ​ដក​ពី​កម្ពុជា ជាក់ស្ដែង​៣០​ភាគរយ​នៃ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​គឺ បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ។

បើ​តាម​លោក Tony Tung ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​អោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ​វិស័យ​ស្បែកជើង​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ ។​ការ​ស្នើ​ពន្យារពេល​សម្រាប់​អឺរ៉ុប​ក្នុង​ការ​ពិចារណា​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​បន្តដំណើ​ការ​វិស័យ​ឧស្សាហកម្ម​ស្បែកជើង​នៅ​កម្ពុជា ។

នៅ​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ ២០២០​នេះ​មិន​មានការ​រាយការណ៍​ណាមួយ​ពី​សមាជិក​ខ្លួន ពី​កំណើន​នៃ​ការ​បញ្ជា​ទិញ​ស្បែកជើង​នោះ​ទេ ប៉ុន្តែ​បែរជា​មានការ​រាយការណ៍​ពី​ការ​បន្ថយ​សកម្មភាព​នៃ​ការ​ផលិត​ទៅ​វិញ ជាក់ស្ដែង​រោងចក្រ​ជា​ច្រើន​បាន​រាយការណ៍​ថា ការ​ផលិត​របស់​ខ្លួន​ក្នុង​ឆ្នា ២០២០​នេះ​នឹង​ធ្លាក់​ចុះ​ប្រមាណ​ពី ៤០​ទៅ​៦០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ។

ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ខ្លះ​នៃ EBA របស់​អឹ​រ៉ុ​ប​ពី​កម្ពុជា អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ថែម​ទៀត ។ ៧០​ភាគរយ​នៃ​សមាជិក​របស់​សមាគម​អាច​នឹង​កាត់​បន្ថយ​កម្មករ និយោជិត ឬ​ក៏​ព្យួរការងារ​ទាំងស្រុង​របស់​កម្មករ​។ តែ​បើសិនជា​ការ​រីក​រាលដាល​នៃ​ជំងឺ​ត្រូវ​បាន​គ្រប់គ្រង​ល្អ​នោះ សមាគម​រម​ពឹង​ថា អ្វី​ៗ​វា​នឹង​ចាប់ផ្ដើម​ប្រសើរ​នៅ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២១ ។

សូម​រំលឹក​ថា ក្រៅពី​សមាគម​មួយ​នេះ កន្លង​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែរ ដោយ​នឹង​ប៉ះពាល់​ទាំង​ផ្ទាល់​និង​ប្រយោល​ដល់​កម្មករ កម្មការិនី រាប់​លាន​នាក់​ផង​ដែរ ពីព្រោះ​ថា​វិស័យ​នេះ​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​កម្មករ​ប្រមាណ​ជិត​១​លាន​នាក់ និង​ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។

លោក​កាំ​ង​ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ថ្លែង អ្វី​ដែល​វិស័យ​យ​ឯកជន​បាន​ធ្វើ​គឺ​ធ្វើ​រួច​ហើយ ដូច្នេះ​រង់ចាំ​មើល​ថា​តើ​ភាគី​អឺរ៉ុប​គេ​នឹង​ធ្វើ​យ៉ាងណា​នៅ​ថ្ងៃ​កំណត់​នោះ ។

ទោះ​ជា​យ៉ាងណា​ក្ដី​ លោក​បណ្ឌិត​សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អឺរ៉ុប​នឹង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ​ទេ ហើយ​បើសិនជា​អឺរ៉ុប​ដក​គឺជា​រឿង​នយោបាយ​សុទ្ធសាធ ។ លោក​ថា​៖« បច្ចុប្បន្ន​ក្នុង​តំបន់​អាស៊ាន អឺរ៉ុប​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដល់​ប្រទេស​រួម​មាន មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ហើយ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​គ្មាន​ប្រទេស​ណា​គោរព​សិទ្ធិ​មនុស្ស​ជាង​កម្ពុជា​នោះ​ទេ ជាក់ស្ដែង​មី​យ៉ា​ន់​ម៉ា​ក៏​មាន​បញ្ហា​ជាមួយនឹង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ហើយ​ឡាវ​ក៏​មាន​បញ្ហា​ជា​ច្រើន​ផង​ដែរ ៕ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548265