Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

COVID-19 ៖ បុគ្គលិក​ពេទ្យ​ហ្វ៊ី​លី​ពី​ន​ប្រកាស​អាសន្ន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ប្រកាស​នា​ថ្ងៃទី​១ សីហា​ថា លោក​បាន​ចេញ​បញ្ជា​ដល់​ក្រុម​តស៊ូប្រឆាំង​វីរុស​របស់​លោក​ឲ្យ​ឆ្លើយ​តប​ចំពោះ​ការ

ប្រកាស​អាសន្ន​របស់​គ្រូពេទ្យ និង​គិលានុប្បដ្ឋាកជាង​១​លាន​នាក់ ដែល​អំពាវនាវ​ឲ្យ​មាន​វិធានការ​បង្ខាំង​ម៉ឺ​ង​ម៉ាត់​បំផុត ខណៈ​ដែល​ចំនួន​អ្នក​ឆ្លងវីរុស COVID-19 មានការ​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​៣​ថ្ងៃ​មក​ហើយ ។

ហ្វ៊ី​លី​ពី​ន​រៀបរាប់​នា​ថ្ងៃ​ទី​១​សីហា ពី​ចំនួន​អ្នកឆ្លង​វីរុស​ថា​មាន​ដល់​ទៅ​៤.៩៦៣​នាក់ ដែល​ជា​កម្រិត​ដ៏​ខ្ពស់​បំផុត​តែ​ក្នុង​មួយ​ថ្ងៃ ។ តាម​ក្រសួងសុខាភិបាល​ថា បុគ្គលិក​ពេទ្យ​៣៤​នាក់​បាន​ត្រូវ

ស្លាប់​ដោយសារ​វីរុស​ក្នុង​ប្រទេស​នោះ​ដែល​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២.០៣៩​នាក់ ។ ក្នុង​តំបន់ អា​ស៊ីអាគ្នេយ៍​មាន​តែ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មួយ​ទេ ដែលរង​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​វីរុស​នេះ ទាំងចំនួន​អ្នក​ឆ្លង​ទាំង​ចំនួន​អ្នក​ស្លាប់ ។

ក្នុង​ការ​អំពាវនាវ​ដ៏​ទទូច​មួយ​ពុំ​ធ្លាប់​មាន ដោយ​ពិភព​ពេទ្យ ដើម្បី​ទប់​ការ​ឆ្លង​វីរុស​បុគ្គលិក​ពេទ្យ​៨០​ក្រុម តំណាង​ឲ្យ​គ្រូពេទ្យ​៨០.០០០​នាក់​និង​គ​លា​នុប្ប​ដ្ឋា​យិ​កា​និង​គិលានុប្បដ្ឋាក​១​លាន​នាក់​បាន​ព្រមាន​ថា ប្រទេស​កំពុង​ឈាន​ទៅ​ចាញ់ ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស និង​ថាបើ​គ្មាន​ការ​វិល​ត្រឡប់​ទៅ​រក​បណ្ដា​វិធានការ​បង្ខាំង​ម៉ឺ​ង​ម៉ាត់ពិសេស​នៅ​ជុំវិញ​ក្រុង​ម៉ានីល​ទេ នោះ​ប្រព័ន្ធ​សុខាភិបាល​អាច​រលាយ ។ រដ្ឋាភិបាល​ភិ​បាល​ហាក់​នៅមិន​ទាន់​ត្រៀម​វិល​មក​រក​ការ​បង្ខាំង​ជា​ថ្មី​នៅឡើយ ខណៈ​ការ​បន្ធូរបន្ថយ​ការ​បង្ខាំង​ទើបតែ​មាន​កាលពី​ខែមិថុនា​កន្លង​ទៅ ។

ក្រុង​ម៉ានីល​និង​បណ្ដា​ខេត្ត​នៅ​ជុំវិញ តំណាងឲ្យ​២​ភាគ​៣​នៃ​សេដ្ឋកិច្ច​របស់​ហ្វ៊ី​លី​ពី​ន ជា​ប្រទេស

មួយ​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បំផុត​នៅអា​ស៊ី​មុន​ការ​ឆ្លង​រាលដាល​នៃ​វីរុស ៕ ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548241