សារលិខិតអបអរសាទរ ជូនចំពោះលោកជំទាវ-លោកជំទាវឧកញ៉ាទាំង២១ រូប ដែលត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សានិងទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
រាជធានីភ្នំពេញ៖ ឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិកសារព័ត៌មានកោះសន្តិភាព ព្រមទាំងអភិបាល និងគណៈគ្រប់គ្រងសារព័ត៌មាននិងគេហទំព័រ «កោះសន្តិភាព» បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ លោកជំទាវ-លោកជំទាវឧកញ៉ាទាំង២១ រូប ដែលកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ត្រូវបានគណៈសង្ឃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជានិកាយធម្មយុត្តខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា តែងតាំងមានស័ក្តិជា «ឧត្តមទីប្រឹក្សា និង ទីប្រឹក្សា» សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងបញ្ញត្តិនាម ដែលជា គោរម្យ៍ងារដ៏ឧត្តុង្គឧត្តមបំផុត ៕
ដោយ៖ កោះសន្តិភាព