ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រ ទី៣១ កក្កដា ២០២០នេះថា បានបញ្ជាក់ពីការស្លាប់ជាលើកដំបូងបង្អស់របស់ខ្លួនថា មានអ្នកជំងឺកូវីដ-១៩ម្នាក់បានបាត់បង់ជីវិត នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងដាណាង ។
បុរសដែលបាត់បង់ជីវិតខាងលើនេះ មានវ័យ ៧០ឆ្នាំ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩នេះ នៅដាណាង ដែលជាទីក្រុងលេចចេញការចម្លងក្នុងសហគមន៍លើកដំបូងនៅក្នុងប្រទេស កាលពីសប្តាហ៍មុន ។
ព្រឹកថ្ងៃទី៣១ កក្កដា ក្រសួងសុខាភិបាលវៀតណាម ប្រកាសពីការលេចចេញអ្នកឆ្លងវីរុស COVID-19 ថ្មី៤៥នាក់ទៀត នៅដាណាង ដែលចំនួននោះ ជាថ្ងៃដែលមានអ្នកឆ្លងក្នុងស្រុកច្រើនបំផុតក្នុង១ថ្ងៃ ។
ក្រសួងនោះអះអាងថា អ្នកឆ្លងថ្មីទាំង៤៥នាក់ ត្រូវបានរកឃើញនៅដាណាង ។ ចាប់តាំងពីថ្ងៃទី
២៥ កក្កដា មក គេរកឃើញអ្នកឆ្លងវីរុសថ្មី៩៣នាក់ ក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ននេះ ក្នុងនោះ៧៩នាក់នៅដាណាង ៨នាក់នៅខេត្តក្វាងណាម ២នាក់នៅក្រុងហាណូយ២នាក់ នៅក្រុងហូជីមិញម្នាក់នៅខេត្តក្វាងង៉ាយ និងម្នាក់នៅខេត្តដាក់ឡាក់ ។
ចំនួនសរុបនៅវៀតណាមមានអ្នកឆ្លងវីរុស៥០៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន០១នាក់ និងព្យាបាលជា៣៧៣នាក់ ៕ ដោយ៖ កោះសន្តិភាព