ប្រទេសកូរ៉េខាងត្បូង ៖ ប្រមុខព្រះវិហារគ្រឺស្ត SHINCHEEONJI DE JESUS ជាប្រភពផ្ទុះការចម្លងវីរុស COVID-19 នៅកូរ៉េខាងត្បូង កាលពីខែកុម្ភៈ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ សីហា ពីបទសង្ស័យធ្វើឲ្យស្ទះដល់នយោបាយរបស់រដ្ឋាភិបាលក្នុងការតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុសនោះ ។លោក LEE MAN HEE អាយុ៨៨ឆ្នាំ បានត្រូវចាប់ឃុំឃាំង កាលពីព្រឹកថ្ងៃទី១សីហា ក្រោយពីតុលាការស្រុកស៊ូវុនចេញដីកាចាប់ខ្លួនគាត់ ។
ប្រមុខព្រះវិហារនោះរងការចោទប្រកាន់ថា បានផ្ដល់ឲ្យអាជ្ញាធរសុខាភិបាលនូវបញ្ជីមិនពិតប្រាកដនៃការប្រមូលផ្ដុំមនុស្សក្នុងព្រះវិហារលោក និងផ្ដល់បញ្ជីខុសនៃសមាជិកសាសនារបស់
ខ្លួន ។ លោកត្រូវគេសង្ស័យថាប៉ុនប៉ងជាប់ជានិច្ចបំផ្លាញបណ្ដាភស្ដុតាង ។
បណ្ដាមនុស្សដែលទាក់ទិននឹងព្រះវិហារនោះតំណាងឲ្យជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងវីរុសជាង៤.០០០នាក់ នៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ពេលដែលប្រទេសនោះជាប្រទេសមួយ ក្នុង
ចំណោមប្រទេសដំបូងៗ ដែលជួបប្រទះការឆ្លងដ៏អាក្រក់លើពិភពលោក ៕ដោយ៖ កោះសន្តិភាព