Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហុងកុង​បើក​សម្ភោ​ធ​មន្ទីរពេទ្យ​ព្យា​បាល​​កូ​វី​ដ ទើប​សង់​រួច​ទាំង​តក់ក្រហល់

ហុងកុង ៖ ហុងកុង​បាន​បើក​សម្ភោ​ធ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ ដែល​មាន​គ្រែ​ចំនួន ៥០០ កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ផ្តល់​ជូន​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មិនសូវ​ជា​ធ្ងន់ធ្ងរ ខណៈ​ដែល​ទីក្រុង​នេះ កំពុង​តែ​ប្រយុទ្ធ​នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​នេះ​។

ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ធ្លាប់​បាន​ចាត់ការ​លើ​កូ​វី​ដ​១៩​នេះ បាន​ដោយ​ជោគជ័យ តែ​ពេល​នេះ​ក៏​លេចមុខ​កូ​វី​ដ​១៩ មក​ម្តងទៀត​។ ចាប់តាំងពី​ខែកក្កដា រលក​នៃ​កូ​វី​ដ​១៩ បាន​វិល​ត្រឡប់​មក​វិញ ដោយ​មាន​ករណី​ខ្លះ​បាន​នាំ​មក​ដោយ​មនុស្ស​រាប់​ពាន់​នាក់ ដែល​ត្រូវ​បាន​ចេញពី​កន្លែង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពេល​មក​ដល់​ក្នុង​ទីក្រុង​។

ការ​បើក​មន្ទីរពេទ្យ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​មេដឹកនាំ​ទីក្រុង លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ​នេះ សម្រាប់​រយៈពេល​មួយ​ឆ្នាំ ដោយ​និយាយ​ថា ការ​សម្រេចចិត្ត​នេះ គឺ​ការពារ​សុខភាព​សាធារណៈ​ទាំងស្រុង ហើយ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​។

ការ​ឆ្លង​ថ្មី​ជាង ២,០០០​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ចាប់តាំងពី​ដើមខែ​កក្កដា ពោល​គឺ ៦០% នៃ​ចំនួន​សរុប​ចាប់តាំងពី​វីរុស​បាន​វាយប្រហារ​ទីក្រុង​ជា​លើក​ដំបូង​នៅ​ចុង​ខែមករា​។

មន្ទីរពេទ្យ​បណ្តោះអាសន្ន​ថ្មី ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ AsiaWorld-Expo ក្បែរ​អាកាសយានដ្ឋាន នឹង​ទទួលយក​អ្នកជំងឺ​កូ​វី​ដ​១៩ អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៦០​ឆ្នាំ​។

ការ​ឆ្លង​មេរោគ​ប្រចាំ​ថ្ងៃ​ថ្មី មាន​លើស​ពី ១០០​ករណី សម្រាប់​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយ​នេះ ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់ ៣,២៧២​នាក់ កាលពី​ថ្ងៃ​សុក្រ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​ពី ៧​នាក់ ទៅ ២៩​នាក់​ក្នុង​ខែកក្កដា​៕ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548148