ប្រទេសអ៊ីតាលី ៖ Cristiano Ronaldo ត្រូវបានរាយការណ៍ថា បានបំពេញចប់សព្វគ្រប់លើការចុះហត្ថលេខាក្នុងតម្លៃ ១១លានដុល្លារអាមេរិកលើរថយន្តថ្មី Bugatti Centodieci នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The Sun។
សម្រាប់រថយន្តថ្មីម៉ាក Bugatti Centodieci របស់ C.Ronaldo ដែលនឹងទទួលបានវានៅពេលឆាប់ៗខាងមុខនេះ មានកម្លាំងម៉ាស៊ីនចំនួន ៨,០០០សេះ ខ្លាំងជាងស៊េរីមុនៗ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ ២,៤វិនាទីប៉ុណ្ណោះ។ វាក៏ជាផលិតផលមានកំណត់ ដោយក្រុមហ៊ុនសម្រេចផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ដើម្បីជាការអបអរសាទរខួបលើកទី១១០ឆ្នាំ របស់ក្រុមហ៊ុនយក្សបារាំងមួយនេះ៕ដោយ៖ កោះសន្តិភាព