រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអះអាងឱ្យដឹងនាព្រឹកថ្ងៃទី២ សីហា នេះថា បានព្យាបាលជាសះស្បើយអ្នកឆ្លងមេរោគកូវីដ19 ចំនួន៣២នាក់ និងរកឃើញអ្នកឆ្លងមេរោគនេះចំនួន១នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិខ្មែរចំនួន២៩នាក់និងបុរសជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងចំណោមនោះពួកគេចំនួន១៥នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ីនិងប្រទេសអេស៊ីប ២នាក់ទៀតជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ និង៨នាកជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត និង៧នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។
ចំណែកមួយអ្នកដែលបានរកឃើញឆ្លងជំងឺ covid-19 ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិកបានបន្តការហោះហើរពីប្រទេសកូរ៉េខាងត្បូងដោយមានអ្នកធ្វើដំណើរនៅក្នុងយន្តហោះនោះមានចំនួន១១២នាក់ ។ អ្នកឆ្លងថ្មីម្នាក់នេះត្រូវបានដាក់សម្រាប់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ៕ ដោយ៖ កោះសន្តិភាព