Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាម បានព្រមានពីលទ្ធភាព នៃការឆ្លងកូវីដ-១៩ នៅគ្រប់ទីកន្លែង ខណៈមានមនុស្សម្នាក់ ត្រូវបានស្លាប់ជាលើកដំបូង

ការ​ស្លាប់​បុរស​ម្នាក់ អាយុ​៧០​ឆ្នាំ ដោយសារ​កូ​វី​ដ​-១៩ បានធ្វើឱ្យប្រទេសវៀតណាម ចាត់វិធានការជាបន្ទាន់ ខណៈមានការលើកឡើងនូវរលកទី២ ដែលអាចមានការឆ្លង ទៅគ្រប់ខេត្ត-ក្រុង នៃប្រទេសនេះ។

ប្រទេស​វៀតណាម​ នៅ​ថ្ងៃនេះ​បាន​រាយការណ៍ថា  កំពុង​ស្ថិតនៅក្នុងការ​គំរាមកំហែង ខណការ​ស្លាប់​ដំបូង​គេ​នេះ និង​ការ​រក​ឃើញ​ករណី​កូ​វី​ដ​-១៩​ថ្មី​ៗ​ ​បាន​បញ្ចប់​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម ថាជា​ប្រទេស​ជោគជ័យ ​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​។

ស្ថិតក្នុងស្ថានភាពបែបនេះ នាយ​រក​ដ្ឋ​មន្ត្រី​វៀតណាម ក៏បាន​ព្រមាន​ពី​លទ្ធភាព ​នៃ​ការ​រា​ដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​វៀតណាម ដែល​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​ខ្លាំងក្លា និង​បន្ទាន់​។

រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ​ករណី​កូ​វី​ដ​-១៩​ថ្មី​ពី​ខេត្តដា​ណា​ងនៃប្រទេសវៀតណាម​ មានចំនួន​៣៤​នាក់​។ បើគិត​ត្រឹម​ថ្ងៃ​សុក្រ វៀតណាម​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន​៥០៩​ករណី៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9547066